កាលពីពេលថ្មីៗនេះ ក្រុម Idol កូរ៉េខាងត្បូង បាននាំគ្នាទៅចូលរួមព្រឹត្តិការណ៍ Seoul Fashion Week ដោយពួកគេម្នាក់ៗ បានប្រើប្រាស់សម្លៀកបំពាក់ដ៏ស្រស់ស្អាត រៀងៗខ្លួន ដ៏គួរឱ្យចាប់អារម្មណ៍ បង្អួតសម្រស់នៅមុខកាមេរ៉ានៃអ្នកយកព័ត៌មាន។ខាងក្រោមនេះ គឺជាស្ទីលស្លៀកពាក់របស់តារាមួយចំនួន នៅ Seoul Fashion Week ៖
ក្រុមតារាTrouble Maker (HyunA និង Hyunseung) គឺជាតួអង្គពីររូបដែលទទួលបានការចាប់អារម្មណ៍ជាងគេ នៅលើកម្រាលព្រំក្រហមរបស់ឆាកសម្ដែងរដូវផ្ការី/រដូវក្ដៅ ២០១៤ Steve J & Yoni ក្នុងព្រឹត្តិការណ៍ Seoul Fashion Week ។ អ្នកទាំងពីរ ប្រើឈុតសម្លៀកបំពាក់ ពីរពណ៌សំខាន់ គឺខ្មៅ និងក្រឡាខ្មៅក្រហម។ ខណៈដែល Hyunseung ពាក់អាវ trench-coat ជាមួយនឹងខោរឹប skinny ពណ៌ខៀវ HyunA បែរជាបង្ហាញជើងទាំងពីក្នុងស្រោមជើងសំណាញ់ពណ៌ខ្មៅ អាវពណ៌ខ្មៅ និងអាវធំក្រឡាដ៏ទាក់ទាញ។
ចំណែកVictoria របស់ F(x) ប្រើប្រាស់សំពត់ខ្មៅ មានក្រឡាក្រហម ជាមួយអាវ sheer ។
អង្គុយក្បែរ Victoria គឺនាង Jiyoung សមាជិករបស់ក្រុម KARA ដែលគេសង្ស័យថា បានបំបែកក្រុម។ Jiyoung ពាក់អាវយឺត sweatshirt និងសំពត់ខ្លី chiffon ស្បែកជើងពណ៌ស។
Jokwon (2AM) បង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ក្រឡាក្រហមខ្មៅ យ៉ាងប្លែកភ្នែក រួមនឹងស្បែកជើងក្រាស់ ពីរពណ៌។
រួមដំណើរជាមួយ Jokwon គឺ Chang Min ។ Chang Min ប្រើសម្លៀកបំពាក់ប្រកបដោយភាពជាបុរស ៖ អាវសិមិសក្រឡាតូចពណ៌ខ្មៅក្រហម និងអាវធំរាងប្រផេះ។
មិនត្រឹមតែទាក់ទាញដោយសាររូបរាងដូចតារាម៉ូដែល ឬរង្វង់មុខស្រស់ស្អាតប៉ុណ្ណោះទេ Kahi ក៏ត្រូវបានគេវាយតម្លៃខ្ពស់ នៅពេលនាងប្រើឈុតសម្លៀកបំពាក់បែបបុរស menswear ដ៏ប្រណិត។ ឈុត menswear សាមញ្ញ ប៉ុន្ដែទាន់សម័យ ជួយឱ្យ Kahi លេចធ្លោជាងគេ ធៀបនឹងតារាផ្សេង។
ចូលរួមក្នុងព្រឹត្ដិការណ៍សប្ដាហ៍បង្ហាញម៉ូដក្រុង Seoul លើកនេះ ក៏មានវត្តមានសមាជិក ២រូបរបស់ក្រុម SISTAR ផងដែរ នោះគឺ Soyu និង Hyorin ដែលលេងស្ទីលប្លែកអស្ចារ្យ។ Hyorin ប្រើប្រាស់អាវ denim jacket និងសំពត់ chiffon ចំណែក Soyu លេងស្ទីល “គ្មានខោ” ដោយប្រើប្រាស់អាវ sweatshirt វែងស្ទើរលុបជង្គង់។
បវរកញ្ញា Honey Lee ស្រស់ស្អាតក្នុងឈុតពណ៌ខ្មៅ ទឹកក្រូច រួមមាន អាវយឺត sweatshirt ពាក់ជាមួយសំពត់ខ្លី និងស្បែកជើង combat boots ។
ក្រៅពីតារាល្បីៗខាងលើ ក៏នៅមានវត្តមានតារាល្បីៗជាច្រើនរូបផ្សេងទៀតផងដែរ ដូចជា Zea របស់ក្រុម BEG , សមាជិក ២រូប របស់ក្រុម Spica , Goo Hye Soo , Jaejoong (JYJ) , អតីតសង្សាររបស់ Seven - Park Han Byul , Gong Hyo Jin , Yoon Seung Ah , Park Soo Jin , Gong Hyun Joo , ប្ដីប្រពន្ធ Lee Chun Hee - Jeon Hye Jin , Choi Kang Hee និង Hong Suah ។ល។
អត្ថបទសំខាន់ៗគួរឱ្យចាប់អារម្មណ៍ ៖
ដើមខែតុលា តារាពិភពលោក ចូលចិត្តខោខៅប៊ោយ
រូបមន្ដ ៖ ការស្លៀកពាក់ស្ទីលច្រើនជាន់ សម្រាប់នារីត្រគាកធំ
ទស្សនាស្ទីលប្រើប្រាស់សម្លៀកបំពាក់ របស់តារាហូលីវូដ
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ K14