តើទស្សនិកជន ធ្លាប់បានមើលរឿងតុក្កតា កូនឆ្កែ ១០១ ដែឬទេ? ទស្សនិកជនច្បាស់ ជាធ្លាប់បានទស្សនាហើយ ព្រោះរឿងនេះគឺជារឿងមួយ ដែលល្បីកាលពីអតីតកាល ហើយល្បីរហូតដល់ Disney ថតទៅជារឿងកុន កាន់តែទទួលបានការគាំទ្រ ។

Disneyបន្ទាប់ពីរឿង Maleficent ដែលនិយាយពីតួមនុស្សអាក្រក់រួចមក ថ្ងៃនេះក្រុមហ៊ុន Disney បានប្រកាសនិងបង្ហើបអំពីរឿងថ្មីមួយទៀតហើយគឺរឿង ឆ្កែ ១០១ ។ លើកនេះរឿងឆ្កែ ១០១ នឹងសង្កត់ធ្ងន់ទៅលើ តួមនុស្សអាក្រក់ម្តង គឺមានឈ្មោះថា Cruella de Vil ដែលជាតួអង្គស្រីម្នាក់ចូលចិត្តពាក់ខោអាវ ដែលធ្វើពីរោមនិងស្បែកសត្វ ជាពិសេសស្បែកសត្វឆ្កែ អុចខ្មៅ ។

Disneyក្នុងតំណាក់កាលដំបូងនេះ Disney មិនទាន់បញ្ចេញព័ត៌មានអ្វីអោយបានច្រើននោះទេ គឺមានត្រឹមថារឿងនេះ Cruella de Vil គឺជាតួសំខាន់បំផុតនៅក្នុងរឿងនេះ ។ បើយោងតាមសារព័ត-មានហូលីវូដ បានអោយដឹងថា តារាសំដែងជើងចាស់ Glenn Close ដែលធ្លាប់ដើរតួជា Cruellaដែលនោះ នឹងចូលរួមសហការ ក្នុងការដឹកនាំសំដែង ដើម្បីអោយផ្ទៃរឿងកាន់តែល្អ ។ យើងនឹងរង់ចាំមើលព័ត៌មាន ថ្មីបន្តទៀត ៕

Disney

ដោយ ៖ លីលីប្រភព ៖ k14,hollywoodreporter