បើសិនជានិយាយទៅដល់ការទៅលេងកំសាន្តនៅប្រទេសបារាំង ភ្ញៀវទេសចរទាំងឡាយ ប្រហែលជាគិតត្រឹមទៅដល់ការទៅលេង ទីក្រុងប៉ារីស ដើម្បីមើល Tour Eiffel ឬក៏ Musee du Louvre ជាដើមតែប៉ុណ្ណោះ។ ថ្ងៃនេះគេហទំព័រយើងខ្ញុំសូមណែនាំតំបន់ធម្មជាតិដ៏ស្រស់បំព្រងបៀបបាននឹងឋានសួគ៌នៅប្រទេសបារាំង។
តំបន់នេះមានឈ្មោះថាតំបន់ Gorges du Verdon នៅភាគខាងត្បូងប្រទេសបារាំង ដែលជាតំបន់ភ្នំធម្មជាតិ មានទន្លេហូរដែលមានផ្ទៃទឹកដ៏ថ្លាឆ្វេង បានធ្វើឲ្យភ្ញៀវទេសចរទាំងឡាយដែលចូលចិត្តការកំសាន្តតាមទូក មានអារម្មណ៍ហាក់ដូចជាកំពុងផ្សងព្រេងអញ្ចឹង។ ការជិះទូកកំសាន្តគឺពិតជាអស្ចារ្យ ព្រោះអ្នកអាចឃើញផ្ទាំងថ្មភ្នំធំៗនៅសងខាងលោកអ្នក ហើយជាមួយគ្នានេះដែរ ភ្ញៀវទេសចរក៏អាចកំសាន្តដោយឡើងភ្នំថ្មនេះ ដើម្បីមើលទេសភាពពីលើកំពូលភ្នំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ។

ហេតុដូច្នេះ សូមភ្ញៀវទេសចរទាំងឡាយកុំភ្លេចទៅទស្សនាតំបន់នេះ ពិតជាមិនខុសបំណងឡើយ៕
ដោយ៖ រិនដូ
ប្រភព៖ bbc