/

សាំងហ្គាព្យួៈ អ្នកវិទ្យាមកពីសាកលវិទ្យាល័យជាតិសាំងហ្គាព្យួ (NUS)  បានរកឃើញវិធីដើម្បីសំលាប់លោសិកាមហារីក ដោយការបង្អត់អាហារមិនឲ្យមានកំលាំង។  NUS និយាយកាលពីថ្ងៃព្រហស្បត៍ថា    ការរកឃើញវិធីព្យាបាលនេះ    គឺមានប្រសិទ្ធិភាពច្រើនក្នុងការព្យាបាលជម្ងឺមហារីក។ អ្នកវិទ្យាសាស្រ្ត មកពីមន្ទីរវិទ្យាសាស្រ្តជីវសាស្រ្តនិង វិទ្យាស្ថានMechanobiology និយាយថា សមាសធាតុវា អាចធ្វើឲ្យកោសិកាមហារីកបាត់បង់ថាមពល និង បញ្ឈប់វាមិនលូតលាស់ក្នុងសាច់របស់យើង។ សមាសធាតុវា ធន់នឹងការវះកាត់  ដែលប្រើថ្នាំមានប្រសិទ្ធិភាព។ NUSបន្តទៀតថា  នេះគឺជាលើកដំបូង ដែលក្រុមអ្នកស្រាវជ្រាវមួយ    បានបង្ហាញនូវភស្តុតាង     ពីវិធីប្រើឱសថដើម្បីទប់ស្តាត់ជម្ងឺមហារីកនេះ។ ការរកឃើញថ្មីនេះ   ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើវាឲ្យមានលទ្ធផលវិជ្ជមានមួយ ចំពោះឱសថការព្យាបាលឲ្យកាន់តែមានប្រសិទ្ធិភាពទ្វេដង  ជា មួយនឹងឱសថBPTES។ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា  វាអាចសម្លាប់កោសិកាមហារីកក្រលៀន និង សម្លាប់កោសិកាមហារីកដោះ យ៉ាងមានប្រសិទ្ធិភាព។

ដោយៈ  វណ្ណៈប្រភពៈ  channelnewsasia