ថ្ងៃមួយ មានបុរសប្រមឹកម្នាក់ គាត់បានប្រើប្អូនប្រុស របស់គាត់ ឱ្យទៅទិញស្រា តែមិនបានឱ្យ លុយ សំរាប់ទិញស្រា ដោយសារតែ គាត់អត់មានលុយ តែចង់ផឹកស្រា។
ប្អូន៖ បើអត់លុយផង ធ្វើម៉េចទិញស្រាបាន?បុរសប្រមឹក៖ យកលុយទៅ ទិញស្រា អ្នកណាក៏ អាចធ្វើបានដែរ ប៉ុន្តែ បើអត់លុយទិញស្រាបាន អាហ្នឹង! ទើបគេហៅថា មនុស្ស មិនធម្មតា។
ដោយឮសំដី បែបនេះ! ប្អូនគាត់ ក៏ដើរចេញ ទៅបាត់មួយសន្ទុះ ហើយក៏កាន់ដប ទទេមួយមកវិញ!បុរសប្រមឹក៖ យីអានេះ! អ្ហែង! ឱ្យអញផឹកអីហា! បើមានតែ ដបទទេ អញ្ចឹង!ប្អូន៖ អាផឹកស្រាក្នុងដប មានស្រា អ្នកណាក៏ អាចផឹកបានដែរ តែបើ ផឹកស្រាក្នុងដបដែលគ្មានស្រាបាន អាហ្នឹង ទើបគេហៅថា មនុស្សមិនធម្មតា៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke