គូស្នេហាអំពិលអំពែក Justin Bieber និង Selena Gomez ត្រូវបានក្រុម Paparazzi ចាប់បានថាលួចណាត់ជួបគ្នាក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុង New York ដោយស្ងាត់ៗ ក្នុងម៉ោងប្រមាណ ១ រំលងពាក់កណ្ដាលយប់ កាលពីថ្ងៃទី ២៧ កន្លងមកនេះ។បើតាមប្រភពពី TMZ បានអោយដឹងថា ពួកគេបានចូលទៅក្នុងភោជនីយដ្ឋាននោះក្នុងវេលាម៉ោងប្រហែល ១ យប់ ដោយបានអង្គុយនោះតុមួយ ហើយសង្កេតឃើញមានកាន់ដៃគ្នាទៀតផងមើលទៅគឺទំនងជាត្រូវរ៉ូវគ្នាវិញហើយ តែមើលទៅក៏ហាក់ដូចជានៅខ្លាចភ្នែក Paparazzi ដដែល៕


ដោយ៖ ម៉ូកាប្រភពពី៖ k14