ចៅហ្វាយក្រុងនៃរដ្ឋ Oslo និងធ្វើការស៊ីបអង្កេតនៅថ្ងៃនេះ បន្ទាប់ពីមានយុវតីប្រមាណជាង៤៩នាក់បានរងរបួស ដោយសារការរត់ជាន់គ្នាក្នុងការដែលឃើញតារាចម្រៀង Justin Bieberមួយភ្លែតនិងធើ្វអោយមានភាពច្របូលច្របល់រំពេចនោះ។
Justin Bieber ខណៈពេលដែលនៅលើឆាក
អ្នករងរបួសស្រាល៣នាក់ក្នុងចំណោមអ្នករងរបួសទាំងអស់


ចៅហ្វាយក្រុង លោក Fabian Stang បានសរសេររបាយកាណ៏ក្រោយពីមានឧប្បត្តិហេតុនេះ ថា៖ មានក្មេងស្រី និងយុវតីជាង៥០នាក់បានរងរបួសស្រាលនិងខ្លះទៀតរងរបួសធ្ងន់ ក្រោយពីអ្នកគាំទ្រទាំងអស់នេះ បានរត់តាមឡានជូនដំណើរ និងដឹក Bieber ដែលបានមកដល់ប្រទេសនេះហើយក៏ប្រហែលជាមានការបង្ហាញនូវការប្រគំតន្ត្រីផ្ទាល់ខ្លួនផងដែរ។ ហើយវាជារឿងមិនគួរអោយជឿទាល់តែសោះ ដែលថាពេលនោះទិដ្ឋភាពក្លាយជាច្របូលច្របល់ ដែលជាហេតុអោយBieber ខ្លួនឯងផ្ទាល់លាក់ខ្លួននៅពីក្រោយដើមឈើ ជៀសវាងការមានរបួសផ្ទាល់ខ្លួន។ គាត់បាននិយាយថា៖ ខ្ញុំបាន call ហៅភ្នាក់ងារសង្រ្គោះបន្ទាន់ ដើម្បីពិនិត្យមើលនូវទិដ្ឋភាពនេះទាំងស្រុង។សរុបមក បើតាមរបាយការណ៏មានយុវតី៤៩នាក់ មានរងរបួសស្រាល និង១៤នាក់ផ្សេងទៀតរងរបួសធ្ងន់និងត្រូវសង្រ្គោះបន្ទាន់។ លោកអ្នកអាចទស្សនាវីដេអូនៃទិដ្ឋភាពយ៉ាងច្របួលច្របល់និងជាន់គ្នាផងនោះ ដែលជាហេតុធ្វើអោយមានអ្នករងរបួសជាច្រើននាក់ ដូចខាងក្រោម៖
ដោយ ៖ ចាន់ណាប្រភព ៖ stereoboard