ភ្នំពេញៈ អតីតពិធីការិនីប្រចាំស្ថានីយ ទូរទស្សន៍បាយ័ន នាង សិរីរ័ត្ន កន្លងមកធ្លាប់ទទួល រងការរិះគន់មិនសំចៃ មាត់ពី មហាជន រហូតធ្វើឲ្យនាងត្រូវ ធ្លាក់ប្រជាប្រិយភាព ស្ទើរតែដល់ចំណុចសូន្យ បន្ទាប់ពីនាង បានប្រកាសក្តែងៗថា សម្រេចចិត្តបញ្ចប់ អាជីពសិល្បៈទាំងស្រុង ទៅសម្ងំធ្វើជាថៅកែស្រី ក្នុងការបោះទុនបើក ជំនួញ ដោយមិនខ្វល់ពី ព័ត៌មានមិនល្អ បោកបក់លើនាងឡើយ ។

ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញអតីតតារា ពិធីការិនីរូបនេះ ហាក់ដូចជាបង្ហាញភ្លឹបភ្លែតដូច អំពិលអំពែកម្តង បង្ហាញមុខក្នុងសិល្បៈ ម្តងបាត់មុខមិន ទៀងទាត់ឡើយ ។ចាប់តាំងពីនាងដើរ ចេញពីស្ថានីយទូរទស្សន៍បាយ័ន ក៏មានព័ត៌មាន ដ៏រសើបជាច្រើន លេចឮ លើរូបនាងដោយ មានប្រភពបង្ហើបថា នាងមានផ្ទៃពោះឆ្លង ទន្លេបានកូនប្រុស និងការបែកបាក់ស្នេហា ជាមួយប្រុសស្នេហ៍ជាដើម។ ព័ត៌មានភាគច្រើន ដែលលេចឮសុទ្ធសឹង តែជារឿងមិនល្អធ្វើ ឲ្យប៉ះពាល់លើ កិត្តិយសកេរ្តិ៍ឈ្មោះ របស់នាងយ៉ាងខ្លាំង តែសម្រាប់ ម្ចាស់សាម៉ីខ្លួន ពេជ្រ សេរីរ័ត្ន ហាក់ដូចជាមិនឈឺក្បាល ហាលថ្ងៃនឹងព័ត៌មាន ទាំងអស់នោះឡើយ ។

បើតាមប្រភពក្រៅផ្លូវការ ធ្លាប់បានបង្ហើបប្រាប់ឲ្យដឹងថា ដើមចមដែល ធ្វើឲ្យតារាស្រីរូបនេះ ត្រូវចាកចេញពីទ្រនំសិល្បៈ ដោយសារតែ នាងមានជម្លោះផ្ទៃក្នុង ជាមួយអតីតម្ចាស់ ស្នេហ៍ទើបធ្វើឲ្យទ្រនំ ដែលនាងធ្លាប់នៅ មានភាពរង្គោះរង្គើ មិនអាចឈរជើងបន្តបាន ។ ប៉ុន្តែការលើកឡើងនេះបាន ត្រឹមតែជាចម្ងល់ប៉ុណ្ណោះ ដោយសារ សិរីរ័ត្ន មិនបានចេញមុខ បកស្រាយការពិត ពាក់ព័ន្ធនឹងការ ទម្លាយព័ត៌មាននេះឡើយ ។

មួយរយៈពេលក្រោយនេះគេ មិនសូវឃើញវត្តមាន តារាស្រីស្រស់សោភា ពេជ្រ សិរីរ័ត្ន បង្ហាញសកម្មភាពច្រើនទេ ទាំងលើបណ្តាញសារព័ត៌មាន និងការងារសិល្បៈ ទើបតែពេលនេះ នាងបានរំលេចសារ បែបវាយប្រហារទៅលើបុគ្គល ដែលតែងតែតាម ឈ្នានីសព្យាបាទនាង នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ជាសាធារណៈជាលក្ខណៈ បញ្ចើចបញ្ចើជាភាសាខ្មែរថា “ មានមនុស្សខ្លះព្យាយាម ធ្វើរឿងអាក្រក់ជាច្រើន ដើម្បីឲ្យខ្ញុំលិចលង់ ក្រែងខ្ញុំឈឺចាប់ ផ្ទុយទៅវិញបែរជាខ្ញុំ បានជួបតែមនុស្សល្អៗ ជួបជីវិតដែលមាន សុភមង្គលកាន់តែធ្វើ អាក្រក់ដាក់ខ្ញុំ អ្នកកាន់តែជួបផលលំបាកក្នុងជីវិត កម្មពៀរនឹងធ្លាក់ដល់អ្នក បើមនុស្សគ្មានភ្នែក តែទេវតាមានភ្នែក ... មនុស្សធ្វើទេវតាកំណត់... ម្យ៉ាងដែរបើគេច្រណែន ចឹងខ្ញុំពិតជាមនុស្សអស្ចារ្យ....” ។

ក្នុងអត្ថន័យនិយាយចេញពីទឹកចិត្ត របស់អតីតពិធីការិនី ពេជ្រ សិរីរ័ត្ន នេះដែរ គេមិនទាន់ដឹងច្បាស់ទេថា នាងមានចេតនាវាយបកទៅ លើបុគ្គលណាម្នាក់ឡើយ ហើយកន្លងមក មិនដឹងជាមានអ្នកណាខ្លះ ធ្លាប់សើចចំអកឲ្យ នាងយ៉ាងណាខ្លះទេ ទើបតែពេលនេះនាង បានរំលេចសារទៅ លើបណ្តាញទំនាក់ទំនង សង្គមជាសាធារណៈ បែបនេះតែម្តង ៕

width=600

width=600

width=600

width=600

width=600

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល