កាលពីថ្មីៗនេះ ការវិលត្រឡប់របស់ ក្រុមចំរៀងដ៏ល្បីរបស់ KPOP 2NE1 បានធ្វើអោយពិភពKPOP កក្រើកឡើងសារជាថ្មី ។ ជាមួយនិងបទថ្មី Do You Love Me ពួកគេបានខំប្រឹងព្យាយាមជាខ្លាំង ដូចជាក្បាច់រាំប្លែកៗ ជាដើម ។ ហើយបទ Do You Love Me នេះក៏កំពុងទទួលបានការពេញនិយមខ្លាំងក្លាណាស់ដែរ ។

width=470ជាធម្មតា ការសំដែងនៅលើឆាក ក្រុមចំរៀង KPOP ជាច្រើន តែងតែប្រើប្រាស់ សំលេងចាក់ឌីសហើយធ្វើមាត់តាមប៉ុណ្ណោះ ដើម្បីពួកគេ អាចប្រមូលអារម្មណ៍រាំបាន ។ តែក្រុមចំរៀង 2NE1ពេលសំដែងបទ Do You Love Me ត្រូវបានទស្សនិកជន កោតសរសើរមិនដាច់ពីមាត់ថា ពិតជាច្រៀងនិងសំដែងបានល្អមែន ។ តើទស្សនិកជនដឹងថា ហេតុអ្វីបានជាគេដឹងថា ពួកគេច្រៀងបានពិរោះទៅ? ប្រសិនបើតារាទាំងនោះសុទ្ធតែប្រើសំលេងចាក់ឌីស?

/ទស្សនិកជនទាំងនោះ ដឹងអំពីសម្ថភាពតារានីមួយៗ ដោយយកវីដេអូនៃការសំដែងផ្ទាល់ របស់តារាទាំងនោះ ហើយយកមកចូលកម្មវិធីបំលែង ដើម្បីដកសំលេងចាក់ឌីសចេញ អោយនៅលឺតែសំលេងច្រៀងប៉ុណ្ណោះ ។ ជាក់ស្តែង 2NE1 ក៏ត្រូវបានគេ យកវីដេអូសំដែងរបស់ពួកគេ ទៅបំលែកក្នុងកម្មវិធីនោះដែរ ។ សំលេងរបស់សមាជិកក្រុម 2NE1 គឺនៅតែពិរោះ និងរាំបានល្អ ។ធ្វើអោយក្រុម 2NE1 ទទួលបានការកោតសរសើរ និងកាន់តែល្បីជាងមុនទៅទៀត ៕

-នេះជាវីដេអូ Do You Love Me ពេលមិនទាន់បំលែងដកសំលេងឌីស

-ចំណែកនេះគឺជាវីដេអូដែលបានបំលែង ដកសំលេងឌីសរួចមក

 

ដោយ ៖ លីលីប្រភព ៖ youtube