មិនគួរអោយជឿ ៖  ជួបជាមួយនឹងវីដេអូ កំពូលក្មេងស្រីតូច  វ័យទើបតែ ៦ ឆ្នាំ ចេះរាំ Break-dance បានយ៉ាងល្អឥតខ្ចោះ នេះបើយោងតាមសេចក្តីរាយការណ៍ ដែលបានដកស្រង់ចេញពីទំព័រសារព័ត៌មានបរទេស spy ។

width=454

គួរបញ្ជាក់ផងដែរថា     ក្មេងស្រីតូចមាន សមត្តភាពពិសេសរូបនេះ    មានឈ្មោះថា  Dachiya Atkinson ជាពលរដ្ឋរស់នៅក្នុងប្រទេសអង់គ្លេស។ លើសពីនេះទៅទៀត បើនិយាយពីខ្សែអាថ៌វីដេអូខាងក្រោមនេះ  ស្តីពីសមត្តភាពពិសេស  របស់នាង Atkinson   ត្រូវបានថតកាលពីពេលកន្លងទៅ នៅឯទីក្រុង ប៉ារីស ប្រទេសបារាំង អំឡុងកម្មវិធីប្រកួតប្រជែងសមត្តភាពរាំលក្ខណៈអន្តរជាតិ​ Pro Chelles international dancing competition ។ ដោយឡែក វីដេអូនេះផ្ទាល់ពិតជាទទួលបានការគាំទ្រ និងពេញនិយមជាខ្លាំង បន្ទាប់ពីបានបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូដ៏ពេញនិយម youtube ពោលគឺ ទទួលបានការ viewed បានដល់ទៅ ៤ជាង លានឯណោះក្នុងរយៈពេលត្រឹមតែជាងកន្លះខែ បើគិតចាប់ពីថ្ងៃបង្ហោះដំបូង ៣​ មីនា។ ជ្រាបកាន់តែច្បាស់តាមដានទស្សនាវីដេអូឃ្លីបខ្លី ខាងក្រោមនេះ បន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ spy