Dream Tea Entertainment ដែលជាផលិតកម្មដែលបង្កើតក្រុម Girl's Day ទើបនឹងបានបង្ហាញក្រុមចម្រៀងថ្មីរបស់គេគឺ JEVICE។
ឈ្មោះនេះគឺជាឈ្មោះដែលរួមបញ្ចូលគ្នារវាងពាក្យ Jewelry និង Voice ដែលជាក្រុមដែលមានតារា ២ ដួងរួមគ្នាគឺ Hana និង Juri គេទាំង ២ នាក់នេះគឺសុទ្ធសឹងតែជាតារាដែលមានសម្លេងល្អរូបរាងស្អាត និងមានទឹកដៃល្អ។ Hana ធ្លាប់ជាសមាជិកក្រុម T-ara ដែលបានចាកចេញពីក្រុមក្នុងឆ្នាំ ២០០៩។ ហើយក្រុម JEVICE នេះបានចេញផ្សាយបទចម្រៀងទោលរបសគេផងដែរដែលមានចំណងជើងថា I'll Love You៕
ដោយ៖ ម៉ូកាប្រភពពី៖ Allkpop