ថ្ងៃបុណ្យចូលឆ្នាំថ្មី ក៏ដូចជាមុនឆ្នាំថ្មីនោះគឺថ្ងៃណូអែល ដែលទើបនឹងកន្លងផុតទៅកាលពីសប្ដាហ៍មុននេះ ជាទម្លាប់តាំងពីឆ្នាំ ១៩៨៣ មកនៅសហរដ្ឋអាមេរិកក៏ដូចជានៅតាមបណ្ដាប្រទេសមួយចំនួនធំ គេបានទិញរបស់លេងជាកាដូសម្រាប់ជូនដល់ក្មេងៗក្នុងឱកាសនេះ ដើម្បីឱ្យពួកគេមានទឹកចិត្តកក់ក្ដៅ ក្នុងការទទួលយកឆ្នាំថ្មី ប៉ុន្តែរយៈពេលជាង ៣០ កន្លងមកនេះពិតជាមានការផ្លាស់ប្ដូរច្រើន តែមិនច្រើនដូច ២០១២ នេះនោះទេ។ក្នុងឆ្នាំ ២០១២ កន្លងទៅនេះ គេបានធ្វើស្ថិតិទៅលើការលក់ប្រដាប់ក្មេងលេងដែលជាទូទៅគឺជាផ្នែកមួយនៃការអប់រំ ក៏ដូចជាកំសាន្តរបស់កុមារដែល ក្មេងៗតែងតែចង់បាននាថ្ងៃបុណ្យណូអែលនិងឆ្នាំថ្មី។ក្នុងការធ្វើស្ថិតិនេះគេបានលើកយកក្រុមហ៊ុនយក្សចំនួន ២ ដែលមានសក្ដានុពលខាងផលិតនិងចែកចាយរបស់ក្មេងលេងជាង ៥០ មកហើយនោះគឺ Mattel និង Hasbro តែជាអកុសលចម្លើយដែលគេបានត្រលប់មកវិញនោះគឺ ក្រុមហ៊ុនទាំង ២ កំពុងតែភ័យខ្លាចដួលរលំដោយសារតែក្មេងៗទាំងអស់នោះលែងមានចិត្តចង់លេងរបស់ក្មេងលេងទៀតហើយ អ្វីដែលគេត្រូវការនោះគឺ iPadនិងទូរសព្ទទំនើប។ក្រុមហ៊ុនទាំង ២ ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនយក្សដែលផលិតនូវរបស់ក្មេងលេងម៉ាកល្បីៗជាច្រើន ប៉ុន្តែសម្រាប់ការលក់រយៈពេល ២ ឆ្នាំចុងក្រោយគឺវាមានការថយចុះជាពិសេសគឺរដូវកាលHoliday Season មិនអាចលក់ដាច់ដូចប៉ុន្មានឆ្នាំមុននោះទេ។តាមការធ្វើការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានជំនាញបានឱ្យដឹងថាក្នុង ១០ នាក់ក្មេងនៅអាមេរិកមាន ៨ នាក់គឺធ្វើមុខក្រញ៉ូវក្នុងការទទួលយកកាដូរដែលជារបស់លេងដោយសារតែពួកគេចង់បានiPad និងទូរសព្ទទំនើប។តើអ្នកគិតយ៉ាងណាដែរចំពោះបញ្ហាមួយនេះ? តើការឱ្យក្មេងៗប្រើប្រាស់ iPad និងទូរសព្ទទាំងនោះអាចមានផលប្រយោជន៍ឬផលអាក្រក់?

/

/

/

ដោយ៖ ផានិតប្រភពពី៖ k14