ថ្ងៃនេះធាតុអាកាសក្តៅស្អុះស្អាប់ជាងធម្មតា តាចឹមបែកញើសជោកខ្លួន ហើយគាត់ក៏ហៅចៅរបស់គាត់ អោយយកផ្លិតមកបក់អោយគាត់។

/តាចឹម៖​ មើល៏ចៅ ! ចៅឯងយកផ្លិតមកបក់អោយតាបន្តិចមើល៏! ចៅក៏យកផ្លិតមកអង្គុយបក់អោយតារបស់ខ្លួន។ មួយសន្ទុះក្រោយមក តាចឹម ក៏លាន់មាត់ៈ យីអម្បាញ់មិញឃើញញើសតាច្រើនណាស់ ឥឡូវបាត់ទៅណាអស់រលីង! ចៅតាចឹម៖ បាទតា! អម្បាញ់មិញវានៅលើខ្លួនលោកតា តែអីឡូវវាមកនៅលើខ្លួនចៅម្តង ហើយតាមមើលទៅនៅលើខ្លួនចៅសុទ្ធតែញើស! តាចឹម៖ !?!?!?!?

ដោយ៖ វណ្ណៈប្រភព៖ khmerjoke