ដើម្បីបង្ហាញពីក្ដីស្រឡាញ់ចំពោះក្រុងប៉ារីស ដ៏ស្រស់ស្អាត វិចិត្រករ Gerard Brion បានសាងសង់ទីក្រុងប៉ារីសគំរូតូចមួយ នៅក្នុងសួន ក្រោយផ្ទះរបស់ខ្លួន។
ស្នាដៃនេះត្រូវបានវិចិត្រករ Gerard Brion សាងសង់ឡើង ដោយចំណាយពេល ១៥ឆ្នាំ ជាមួយនឹងការធ្វើការដ៏ហត់នឿយចំនួន ២០,០០០ម៉ោង។

វិចិត្រករ Gerard Brion បានអោយដឹងថា ខ្លួនបានប្រើប្រាស់វត្ថុធាតុជាសំរាមដើម្បីច្នៃជាក្រុងគំរូ ប្រកបដោយភាពច្នៃប្រឌិត និងពេញដោយសម្រស់របស់ក្រុងប៉ារីស។ ជារៀងរាល់ឆ្នាំ មានភ្ញៀវទេសចរណ៍បរទេស មកទស្សនា ប្រមាណជា ១៥០,០០០នាក់ និងបានថតរូបជាអនុស្សាវរិយបានយ៉ាងច្រើនសន្ធឹក៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14