ជាថ្មីម្តងទៀត Justin Bieber ធ្វើអោយខ្លួនឯងល្បីទៀតហើយក្នុងពេលទៅលេងក្លឹបនៅទីក្រុង Veinna ប្រទេស Austria ។ តារាចំរៀងវ័យ ១៩ ឆ្នាំរូបនេះត្រូវបានគេដេញចេញពីក្លឹបដោយសារសំដែងអត្តចរិកមិនល្អនិងដោយសារ អង្គរក្សរបស់ខ្លួនបានធ្វើអោយមានការភ័យខ្លាច ដល់អ្នកដែលមកកំសាន្តនៅក្នុងក្លឹបនោះដែរ ។
ប្រភពព័តមានបាននិយាយថា អង្គរក្សរបស់ Justin Bieber បានឆក់យកកាមេរ៉ារបស់ទស្សនិកជនមួយចំនួនដែលប្រើប្រាស់សំរាប់ថតរូបនោះ យកមកបោកចោលតែម្តង ។ មិនត្រឹមតែប៉ុណ្ណោះពេល Justin Bieber ច្រៀងចប់អង្គរក្សរបស់គេឆក់ទូរស័ព្ទរបស់អ្នកគាំទ្រហើយបោះចោលម្តងទៀត ។ ក្រោយមកមិនទាន់បាននៅកំសាន្តក្នុងក្លឹបផងស្រាប់តែត្រូវ អ្នកចាត់ការលោក Joachim Bankel ដេញចេញពីក្លឹបរបស់លោក ។ លោកបានប្រាប់ថាក្លឹបរបស់លោកនឹងលែងស្វាគមន៍ Justin Bieber សារជាថ្មីទៀតហើយ ៕
ដោយ ៖ លីលីប្រភព ៖ កុសល