តារាបរទេស ៖ ប្រិយមិត្តទស្សនិកជនបានដឹងរួចមកហើយថា ​ នាប្រមាណមួយម៉ោងមុននេះសារព័ត៌មាន Camnews បានចេញផ្សាយនូវអត្ថបទមួយ ដែលទាក់ទងនឹងការប្រគល់ពានរង្វាន់តារាប្រចាំឆ្នាំ    នាទីក្រុងឡុងដ៍  ដែលមានឈ្មោះថា  GQ Men Of The Year Awards ។

តែអ្វីដែលធ្វើអោយទស្សនិកជន ក៏ដូចជា អ្នកកាសែតមានភាពភ្ញាក់ផ្អើលជាងមុននោះ គឺថា លោកស្រី Nancy Dell'Olio ដែលជាមេធាវីដ៏កំពូល  ក៏ដូចជាតារាជើងចាស់  បានបង្ហាញភាពស៊ិចស៊ីរបស់ខ្លួនម្តងមើល ក្នុងអំឡុងការចូលរួមកម្មវីធីប្រគល់ពានរង្វាន់តារា នាទីក្រុងឡុងដ៍ ឆ្នាំនេះ ។

width=495

គួរបញ្ជាក់ផងដែរថា  លោកស្រី  Nancy  Dell'Olio  ដែលមកទល់នឹងសព្វថ្ងៃនេះមានវ័យ  ៥១ ឆ្នាំហើយនោះ ត្រូវបានរកអោយឃើញថា  លោកស្រីមានភាពស៊ិចស៊ី  ក៏ដូចជា មានភាពទាក់ទាញមែនទែន  ស្របពេលដែលលោកស្រីស្ថិតនៅក្នុងឈុតសម្លៀកបំពាក់  រ៉ូបខ្លីពណ៌ខ្មៅ  ជាមួយនឹងស្បែកជើងកែងចោទ។

width=494

width=494

មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមប្រភពសារព័ត៌មានកំសាន្តដដែលមួយនេះ បានបញ្ជាក់ផងដែរថា លោកស្រីពិតជាមានភាពសប្បាយរីករាយ  ក៏ដូចជារន្ទត់មែនទែន ខណៈពេលដែលបានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីប្រគល់ពានរង្វាន់មួយនេះ   កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១២  កន្លងផុតទៅថ្មីៗនេះ នៅឯ The Royal Opera House នាទីក្រុងឡុងដ៍៕

ដោយ ៖ ពិសីប្រភព ៖ Dailymail