ឪពុកម្ដាយទោះជាពួកគាត់មិនបានយល់ចិត្តកូនគ្រប់សព្វបែបយ៉ាងក៏ដោយ ក៏លោកទាំងពីរនៅតែជាអ្នកមានគុណដែលមិនអាចកាត់ថ្លៃបាន។ ការបង្ហាញពីកតញ្ញូភាពដល់មាតាបិតាអាចធ្វើទៅបានដោយច្រើនរូបភាពដូចជារូបភាពខាងក្រោមនេះជាដើមដែលសិស្សសាលាមួយនៅទីក្រុង Luoyang ខែត្រ Henan ប្រទេសចិន ចំនួន ២៥០ នាក់បានធ្វើកម្មវិធីលាងជើងជូនអ្នកមានគុណ។/មាតាបិតាជាច្រើនគូដែលបានស្រក់ទឹកភ្នែកនៅពេលដែលកូនប្រុសស្រីរបស់ខ្លួនលត់ជង្គង់ថ្វាយបង្គំនិងលាងជើងជូនខ្លួនដើម្បីបង្ហាញពីកតញ្ញូភាពដល់ការថែទាំដែលឪពុកម្ដាយរបស់ខ្លួនបានខិតខំចិញ្ចឹមបីបាច់ថែរក្សាតាំងពីនៅក្នុងផ្ទៃរហូតប្រសូតមកនឹងមកដល់ពេលនេះ។/// 

ដោយ៖ នីតាប្រភពពី៖ k14