មិនគួរអោយជឿ   ៖  កម្មករ ៣ រូបដែលត្រូវបានគេស្គាល់ថា ជាជាងលាបថ្នាំនោះ ត្រូវបានស្លាប់ បាត់បង់ជីវិតមួយរំពេច  បន្ទាប់ពីឆក់ខ្សែភ្លើង​   ដែលមានកម្លាំងអគ្គីសនីដល់ទៅ  10000 Voltខណៈពេលដែលពួកគេក៏កំពុងតែបំពេញការងាររបស់ខ្លួន    នៅឯរោងចក្រ  NICE មានទីតាំងនៅក្នុងខេត្ត Nancun ប្រទេសចិន នេះបើយោងតាមការដកស្រង់សារព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស អាស៊ីវ័ន កាលពីពេលកន្លងទៅ។

width=456

គួរបញ្ជាក់ផងដែរ សោកនាដកម្មដ៏គួរអោយរន្ធត់មួយនេះ   បានកើតឡើងមួយរំពេច បន្ទាប់ពីកម្មករទាំង ៤     នាក់នោះ  បានរុញជម្រឹងដែក  ទៅប៉ះនឹងខ្សែភ្លើងដែលមានកំលាំងដល់ទៅ10000 Volt  ហើយក៏បានបណ្តាលអោយពួកគេស្លាប់មួយរំពេចតែម្តង ស្របពេលដែល បុរសម្នាក់ ក្នុងចំណោមបុរសទាំង ៤ នាក់នោះ ឈ្មោះ Zhang Chao វ័យ២១ ឆ្នាំ​ មិនបានស្លាប់បាត់បង់ជីវិតនោះទេ    បន្ទាប់ពីគាត់បានព្យាយាមងើបរត់ ចេញពីគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ ដែលក្រោយមកគាត់បានទទួលការសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ  បន្ទាប់ពីគាត់ទទួលរងរបួសក្បាលជាទម្ងន់  ក៏ដូចជា  ដៃខាងស្តាំផងដែរ ។  ក៏មានមតិមួយចំនួនផងដែរ  ថាវាពិតជាមិនគួរអោយជឿ ​    ខណៈពេលដែលគាត់នៅមានជីវិត ។   ជ្រាបកាន់តែច្បាស់តាមដានទស្សនាវីដេអូដ៏គួរអោយរន្ធត់នេះបន្តិចទៅ ៖

ប្រការគួរចងចាំ ៖ ​ ប្រហែសតែមួយវិនាទី ជីវីនឹងបាត់បង់ , ​សុវត្ថិភាពជាចំបង ,  គួរណាមានការប្រុងប្រយ័ត្នខ្ពស់ ខណៈបំពេញការងារគ្រប់ទីកន្លែងទាំងអស់ ៕

ដោយ​ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន