តារាបរទេស ៖ គេហទំព័រសារព័ត៌កំសាន្តបរទេស  Europe  បានចេញផ្សាយកាលពីម្សិលមិញនេះបានបញ្ជាក់អោយដឹងថា  តារាចម្រៀង  ក៏ដូចជាតារាសម្តែងស្រី នាង  VanessaParadis កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងសេដ្ឋីជនជាតិបារាំងម្នាក់។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រី  ក៏ដូចជាតារាសម្តែងស្រី ជនជាតិបារាំងរូបនេះ  ទើបតែធ្វើការលែងលះជាមួយនឹងស្វាមីរបស់នាង កាលពីអំឡុងខែមិថុនា  ដោយបានបន្សល់ទុកកូនៗពីររូប  ជាចំនងដៃទំនាក់ទំនងស្នេហារបស់ពួកគេ ដែលមានរយៈពេលជាង ១៤ ឆ្នាំចុងក្រោយនេះ។

width=504

លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា ក្រោយមកមិនយូរប៉ុន្មាន នាងក៏មានទំនាក់ទំនងស្នេហាជាមួយនឹងសេដ្ឋីបារាំងម្នាក់ផ្សេងទៀត ដែលមានឈ្មោះថា  Guy-David Gharbi បន្ទាប់ពីពួកគេបានជួបគ្នាលើកដំបូង  នៅលើយន្តហោះ  ដែលធ្វើដំណើរពីទីក្រុងLos Angeles ទៅទីក្រុង Paris កាលពីអំឡុងខែឧសភា កន្លងទៅ៕

ដោយ ៖ ពិសីប្រភព ៖ europe