ភ្នំពេញ៖ តារាសម្ដែងត្រៀមបោះបង់អាជីពរបស់ខ្លួនឆាប់ៗ ក្រោយរៀបការ នាង សារាយ សក្ខណា បានលេងខ្លួនយ៉ាងឡូយឆាយ ប្រៀបបានទៅនឹង តារាសម្ដែងបរទេស នៅថ្ងៃប្រគល់ពានអាណាចក្រតារា និងគិតថានាងត្រូវបានស៊ីដាច់គេ ក្នុងនាមជាតារាសម្ដែងស្រីស្រករក្រោយ ។ រ៉ូបខ្មៅវែងដល់ដី ឆែកដល់ភ្លៅ បានបញ្ចេញជើងដល់ស្រឡូន របស់នាង។ ចំណែកមុខរបស់នាង តុបតែងបែប សិចស៊ី មើលស្ទើរតែមិនស្គាល់ថា ជាសារាយ សក្ខណា ដែលជាតារាសម្ដែងខ្មែរ ។
កម្មវិធីប្រកាសពានរង្វាន់ ធ្វើទៅជារឿយៗ ដែលពានបានទៅលើតារាសម្ដែងដទៃ ព្រោងព្រាត តែមិនមែនជានាង ។ យ៉ាងណាគេសង្កេតឃើញទឹកមុខនាង នៅតែញញឹមអបអរមិត្តរួមអាជីព។ ដល់តំណែងតារាសម្ដែងស្រីលេចធ្លោរ ប្រចាំឆ្នាំ ដែលនាងធ្លាប់បានពានពីឆ្នាំមុន យ៉ាងស័ក្ដិសមបំផុត ស្រាប់តែឆ្នាំនេះ ពានបានរត់ទៅតារាសម្ដែងស្រី ព្រីម លីហ្សា ដែលគ្មានស្នាដៃលេចធ្លោរអ្វីបន្តិចទាល់តែសោះ ប្រចាំឆ្នាំ ២០១៣នេះ ធ្វើឲ្យអ្នកណាៗក៏យកដៃ គួកទ្រូងហួសចិត្តគ្រប់ៗគ្នា។
បន្ទាប់ពីប្រកាសថា ព្រីម លីហ្សា ជាតារាសម្ដែងស្រីលេចធ្លោរប្រចាំឆ្នាំបែបនេះ តារាៗជាច្រើនក្នុងកម្មវិធីនាំគ្នា ជជែកគ្នាលាន់ថា អុញម៉េចចឹង..? លេចធ្លោ១ត្រង់ណា ? អត់ដែលឃើញសម្ដែងស្អីផងហ្នឹង..? មិនត្រឹមតែតារាគ្នាឯងទេ អ្នកគាំទ្រ សារាយ សក្ខណា ក្នុងហ្វេសប៊ុកវិញ នាំគ្នាផុសពេញហ្វេសប៊ុកថា មិនសមសោះ សក្ខណា ល្បីណាស់ ស្នាដៃវិញ ២០១៣នេះ ច្រើនណាស់ ។ អ្នកខ្លះវិញ បាននិយាយថា គួរតែជា សារាយ សក្ខណា ព្រោះសូម្បីតែការស្លៀកពាក់នាងក៏លេចធ្លោរដែរ តាមអី ព្រឹម លីហ្សា ល្បីតែពូកែអួតរឿងសម្លៀកបំពាក់ ។
តារាសម្ដែងប្រុសល្បីឈ្មោះយូរឆ្នាំម្នាក់ បានខ្សឹបប្រាប់ LookingTODAY ថា ហួសចិត្តណាស់..! ចេះតែឲ្យដែរ មិនមើលថា អ្នកល្បី មិនល្បី មិនចេះមើលទេអី.. ។ ឆ្នាំនេះពានភ្លាវៗសម្បូរណាស់ តែយើងនឹងគាំទ្រឲ្យធ្វើបន្តទៀត ព្រោះកម្មវិធីនេះ ល្អតែ សុំឲ្យសុក្រឹតជាងនេះបន្តិច ។
ប្រភពពីក្រុមហ៊ុនសប្បាយ បាននិយាយថា តាមពិតក្រុមហ៊ុនធ្វើអី គឺសុក្រឹតណាស់។ ម្យ៉ាងពានដែល ព្រឹម លីហ្សា ទទួលបាន ជាពានដែលបានមកពីការបោះឆ្នោត តាមរយៈសារដែលផ្ញើរមកពីប្រព័ន្ធទូរស័ព្ទនានា ពិសេសមានក្រុមហ៊ុនមួយ ចាំសង្កេតមើលយ៉ាង យុត្តិធម៌បំផុត នេះជាសារដាស់តឿនដល់តារាៗ ដែលត្រូវមានទំនាក់ទំនងល្អជាមួយអ្នកគាំទ្ររបស់ខ្លួន ព្រោះល្បីៗហើយ តែខ្វះការគាំទ្រ ក្នុងប្រព័ន្ធនេះក៏ពិបាកដែរ ។
ចំណែកម្ដាយ សារាយ សក្ខណា វិញ បាននិយាយថា ពានមិនសំខាន់ទេ អ្វីដែលសំខាន់ យើងគាំទ្រនឹងលើកស្ទួយវិស័យសិល្បៈយើងទាំងអស់គ្នា យើងធ្លាប់បានមកហើយង៊ីចឹង គួរតែឲ្យអ្នកមិនធ្លាប់បានម្ដង ក៏ល្អម្យ៉ាងដែរ។ បើគេសង្កេតមើលក្នុងប្រព័ន្ធហ្វេសប៊ុក វិញ សារាយ សក្ខណា មានអ្នកគាំទ្រ ជាច្រើនម៉ឺននាក់ ។ ចំណែក ព្រីម លីហ្សា មិនមានច្រើនប៉ុន្មានទេ ពេល ព្រីម លីហ្សា បង្ហោះរូបម្ដងៗ មានអ្នកចូលចិត្តមិនដល់មួយរយអ្នកផង ខុសពីសក្ខណា វិញ រូបមួយសន្លឹកយ៉ាងតិចបំផុត ក៏មួយពាន់អ្នកដែរ ៕
ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!



ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល