Justin Bieber ទើបតែបានជួបហេតុការណ៍ដ៏កម្រមួយ នៅលើឆាកតន្រ្តីដែលសម្តែងនៅទីក្រុង Glendale សហរដ្ឋអាមេរិច កាលពីថ្ងៃទី 29/9 (ម៉ោងនៅអាមេរិច) កន្លងទៅនេះ។ ព្រះអង្គម្ចាស់ Pop វ័យក្មេងនេះ ស្រាប់តែមានអារម្មណ៍មិន​ស្រួលខ្លួនហើយបានក្អួតនៅលើឆាកតន្ត្រី ក្នុងពេលកំពុងតែសម្តែងតែម្តង។

ពេលនោះ Justin កំពុងសម្តែងនូវបទ Out Of Town Girl, ជាបទមួយនៅក្នុង album Believe។តារាចម្រៀងវ័យក្មេងម្នាក់នេះ ដើរៗស្រាប់តែឈប់ ហើយបែរខ្នងដាក់ទស្សនិកជន និងក្អួតនៅលើឆាកតន្ត្រីតែម្តង។ ភ្លាមនោះ Justin បានប្រញាប់រត់ចូលទៅក្រោយឆាកវិញ ដោយទុកឲ្យតែក្រុមរាំនៅរាំលើឆាកប៉ុណ្ណោះ។
/
Justin Bieber ត្រូវបានក្អួតពេលកំពុងសម្តែង
បន្តិចក្រោយមក Justin Bieber បានត្រលប់មកឆាកតន្រ្តីវិញ ហើយបានសុំទោសទស្សនិកជនមុនពេលសម្តែងបទថ្មីមួយទៀត, Fall។ ពេលច្រៀងដល់បទ Beauty And A Beat, Justin ច្រៀងបានតែប៉ុន្មានឃ្លា ក៏បានរត់ចូលក្រោយឆាកម្តងទៀត។ អ្នកគាំទ្ររបស់ Justin Bieber មានការព្រួយបារម្ភយ៉ាងចំពោះតារាក្នុងដួងចិត្តពួកគេ។ ជាសំណាងល្អ Justin ក៏បានវិលត្រលប់មកឆាកតន្ត្រីវិញ។Justin Bieber បាននិយាយថា: “ខ្ញុំមានអារម្មណ៍លំបាកណាស់ ពេលមិនស្រួលខ្លួន និងក្អួតនៅមុខទស្សនិកជនយ៉ាងច្រើនដូច្នេះ។ ទស្សនិកជននឹងនៅតែស្រលាញ់ខ្ញុំ បើទោះជាខ្ញុំក្អួតនៅលើឆាកមែនទេ?” !
ដោយ៖ សិលាប្រភព៖ K14