តារាចម្រៀងស្រីសម្លេងពិរោះដែលបទចម្រៀងរបស់នាងធ្លាប់តែដក់ជាប់ក្នុងបេះដូងយុវវ័យគ្រប់រូបកញ្ញា មាស សុខសោភា ដែលបានចេញទៅបំពេញភារកិច្ចនៅក្រៅប្រទេសអស់រយៈពេលប៉ុន្មានខែមកនោះបានត្រលប់មកកម្ពុជាវិញ ដើម្បីបន្តក្នុងការបំពេរអារម្មណ៍ប្រិយមិត្តសារជាថ្មី។
កាលពីថ្ងៃទី ២ ធ្នូកន្លងទៅថ្មីៗនេះកញ្ញា មាស សុខសោភា បានចូលរួមក្នុងការរត់ពាក់កណ្ដាលម៉ារ៉ាតុន នៅខែត្រសៀមរាប ជាមួយនឹងក្រុមកីឡាករ កីឡាការនី ជាង ៦៣០០ នាក់ដែលមកពីជុំវិញពិភពលោក។ បើតាមដឹងកញ្ញា មាស សុខសោភា បានទៅខែត្រសៀមរាបដើម្បីថតវីដេអូខារ៉ាអូខេហើយនៅថ្ងៃទី ២ ធ្នូនោះនាងក៏មានការប្រគុំតន្រ្តីមួយកន្លែងផងដែរ តែនៅតែព្យាយាមទៅចូលរួមកម្មវិធីរត់ព្រោះតែមានចិត្តស្រលាញ់។
បើតាមដឹងក្រោយពេលដែលកញ្ញា បានចាកចេញទៅក្រៅប្រទេសអស់រយៈពេលជាង ២ ខែមកនេះកញ្ញាកំពុងតែពង្រឹងខ្លួនឡើងវិញ ដើម្បីបន្ថែមប្រជាប្រិយភាព អោយកាន់តែល្បីជាងសព្វថ្ងៃនេះទៀត ណាមួយដោយសារតែទៅក្រៅប្រទេសយូរអាក់ខាសកម្មភាពក្នុងស្រុកគឺមិនបាននោះទេ។ ហើយចង់រំលឹកដល់បទចម្រៀងមួយរបស់កញ្ញាដែលបានចេញកាលពីប៉ុន្មានខែមុននេះគឺពិរោះ និងមានន័យមែនទែន យើងទៅស្ដាប់បទចម្រៀងបន្តិចទៅមើល៕
ដោយ៖ ម៉ូកាប្រែសម្រួលអត្ថបទពី៖ Postkhmer