ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីក្នុងរឿង ហង្សបាក់ស្លាប គឺនាង Pancake មានប្រតិកម្មបន្តិចបន្តួចដែរ ក្រោយពីបានដឹងថា កម្ពុជាបានទិញសិទ្ធរឿងភាគល្បីបំផុតប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧កំឡុងឆ្នាំ ២០០៩ នេះមកថតឡើងវិញនោះទេព្រោះ នាងពិតជាពុំធ្លាប់បានដឹងទាល់តែសោះចំពោះរឿងនេះ ។
នាង Pancake បានបន្ថែមទៀតថា នាងពិតជារំភើប និងសប្បាយចិត្តព្រោះរឿងដែលបានធ្វើឲ្យនាងទទួលបានប្រជាប្រិយភាពខ្លាំងត្រូវបានគេទិញសិទ្ធមកផលិតឡើងវិញជាថ្មីម្តងទៀតបែបនេះ ។ នាងបន្តទៀតថា បើដូច្នេះមែនតួសម្ដែងនៅក្នុងរឿងនេះសុទ្ធសឹងតែជាតួដែលពូកែសម្ដែង ព្រោះរឿងនេះនៅក្នុងប្រទេសថៃ បានថតឡើងវិញរហូត ៣ ដង ដែលនាងជាតួឯកស្រីជំនាន់ទី២ ហើយតារាស្រីរាងខ្ពស់ស្រលះនេះបានបន្ថែមថា នាងសង្ឃឹមថា កម្ពុជានឹងទទួលបានជោគជ័យខ្លាំងចំពោះរឿង ហង្សបាក់ស្លាប នេះ ។
គួរបញ្ជាក់ឲ្យដឹងថា រឿង ហង្សបាក់ស្លាប ត្រូវបានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ទិញសិទ្ធមកថតជាថ្មីឡើងវិញជាទម្រង់ខ្មែរ ដែលមានតារាសម្តែងល្បីឈ្មោះគឺ កញ្ញា ដួង ម៉ានិច និង លោក អែតវីន ដែលត្រូវបានជ្រើសរើសជាតួឯកនៅក្នុងរឿងនេះ ៕







ដោយ ៖ គន្ធា