ទីបំផុត Selena មិនអាចលាក់បានទៀតទេ ដោយថ្ងៃនេះ នាងបានបង្ហើបប្រាប់ថា ក្នុង Albumថ្មីរបស់នាង មានមួយបទដែលសរសេរទាក់ទង ជាមួយនិង Justin Bieber ។
ទោះបីជាមានបញ្ហាអ្វីក៏ដោយ ក៏ Selena និង Justin Bieber ត្រូវគ្នាវិញដែរ ។ ក្នុងបទសំភាសន៍មួយរបស់ទស្សនាវដ្ដី InStyle Selena បានប្រាប់ថាបទដែលមានចំណងជើង Love Will Remember គឺជាបទមួយ ដែលសរសេរអំពីរឿងផ្ទាល់ខ្លួន ជាពិសេសគឺរឿងដែលទាក់ទងជាមួយ Justin Bieberហើយបទនេះ គឺជាបទមួយដែលល្អបំផុតក្នុងគំនិតរបស់នាង ហើយក៏សង្ឃឹមថា Justin ចូលចិត្តដែរ ។Selena ក៏បានចែករំលែកបទពិសោធន៍របស់នាង ជាមួយ Justin Bieber ដែរ នាងប្រាប់ថា Justin គឺជាមនុស្សដែលមានក្តីស្រឡាញ់ ហើយនិងជំនឿរចិត្តខ្លាំងបំផុត តែវាក៏មិនមែនជារឿងល្អដែរ ព្រោះវាពិតជាពិបាកតាមចិត្តណាស់ តែទោះជាយ៉ាងណាងស្នេហារបស់ពួកគេមិនសូវ ជាបានការគាំទ្រពីមិត្តភក្តិឡើយ តែពួកគេនៅតែតស៊ូ ៕

ដោយ ៖ លីលីប្រភព ៖ k14