ព័ត៌មានកំសាន្ត ៖   បើតាមការអោយដឹងពីរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស បានបញ្ជាក់ថា តារាសម្តែងស្រី នាង Angelina Jolie មានមោទនភាពក្នុងការបំពេញការងារមនុស្សធម៌។

width=490         នាង Angelina Jolie  នឹងរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ាក់ លោក Hoshyar Zebari

គួរបញ្ជាក់ផងដែរថា  កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១២ កន្លងផុតទៅថ្មីៗនេះ  នាង  Angelina Jolie  ដែលជាតារាសម្តែងស្រី ទទួលបានពានរង្វាន់  Oscar   ក៏ដូចជា  ជាឯកអគ្គរាជទូតតំណាងអោយសហររដ្ឋអាមេរិក  បានចុះជួបផ្ទាល់ជាមួយនឹង រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ាក់  Hoshyar Zebari នៅទីក្រុងបាដាដ ប្រទេសនេះ។

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមផងដែរថា នាង Angelina Jolie ក៏បានចុះសួរសុខទុក្ខបងប្អូនដែលជាជនភៀសខ្លួនស៊ីរី នៅក្នុងប្រទេសហ្សូដ ង់ នឹង ប្រទេសលីបង់ ស្របពេលដែលនាងបាននិយាយបញ្ជាក់ថា ខ្ញុំសូមចូលរួមសម្តែងនូវកត្តញ្ញូតាធម៌ ក៏ដូចជាការដឹងគុណដល់ប្រទេសជិតខាងទាំងពីរនេះ ខណៈពេលដែលជួយជ្រុំជ្រែងដល់បណ្តាជនភៀសខ្លួនស៊ីរីទាំងអស់ ស្របពេលដែលប្រទេសនេះបានជួបនូវសង្រ្គាមស៊ីវិលហែកហួរយ៉ាងខ្លាំង នឹងបានបន្តសម្លាប់ជីវិតមនុស្សរាបពាន់នាក់ផ្សេងទៀត។

width=489        Angelina Jolie សម្រក់ទឹកភ្នែក ខណៈពេលចុះទៅផ្ទាល់ទៅនឹងជំរុំជនភៀសខ្លួនស៊ីរី

ទន្ទឹមនឹងការលើកឡើងបែបនេះ នាង Angelina Jolie ត្រូវបានរកអោយឃើញថា នាងបានសម្រក់ទឹកភ្នែក ខណៈពេលដែលបានចុះទៅផ្ទាល់ទៅនឹងជំរុំជនភៀសខ្លួនស៊ីរី ​ ស្របពេលដែលនាងបានឃើញពីទុក្ខលំបាក ទុក្ខវេទនាដែលពួកគេកំពុងតែជួបប្រទះ៕

ដោយ ៖​ រិទ្ធីប្រភព ៖ europe