ឈីលី៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីនេះថាបុរសម្នាក់ ត្រូវបានស្លាប់ ខណៈដែលឡើងជួសជុលខ្សែភ្លើង នៅលើបង្គោលភ្លើងដ៏ខ្ពស់មួយ ហើយត្រូវផ្ទុះខែ្សភ្លើង គាត់ក៏លោតចុះទាំងបង្ខំមកដី តែដល់ដី ស្លាប់គួរអោយអាណិតអាសូរ។

width=457

ប្រភពដដែលបានអោយដឹងថា បុរសដែលស្លាប់ដោយ ការសម្រេចចិត្ដលោតពីលើបង្គោលខ្សែភ្លើង ដោយសារផ្ទុះរចន្ដអគ្គីសនីនោះ គឺមានឈ្មោះ Miguel មានវ័យកណ្ដាល រស់ក្នុងទីក្រុងធំ គឺSantiago ប្រទេសឈីលីនេះតែម្ដង។

width=457

ក្រុមមនុស្សដែល ឈមើល បាននិយាយថា តាមពិតទៅ វាមិនមែនផ្ទុះចរន្ដអគ្គិសនីដែលគាត់កំពុងជួលជុលទេ គឺវាផ្ទុះចរន្ដអគ្គីសនីខ្សែកាបឯណ្ណោះទេ។ ប្រភពពីប្រជាពលរដ្ឋ អោយដឹងទៀតថា​ កន្លងមកមានមនុស្សជាច្រើននាក់ បានស្លាប់ដោយសារខ្សែភ្លើងឆក់នេះដែរ តែបុរសនោះ នៅតែមិនចេះប្រុងប្រយ័ត្ន ពេលឡើងតបណ្ដាញអគ្គសនី។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ ក្រុមប៉ូលីស បានដល់កន្លែងកើតហេតុ បន្ទាប់ពីបុរសនោះ បានលោតរួចទៅហើយដែរ។ នេះជាវីដេអូ ដែលបុរសនោះលោត សូមចុចដើម្បីមើល។

ដោយ៖ នារីប្រភព៖ newsday