ក្នុងរយៈពេលមិនយូរប៉ុន្មានកន្លងមកនេះ Lenovo ធ្លាប់បានឧទ្ទេសនាមទូរស័ព្ទឆ្លាតវៃ ៣ ម៉ូដែល នៃស្រឡាយ S-seri គឺ មានលេខកូដម៉ូដែល S860, S850, S660 ។ ថ្ងៃនេះ យើងខ្ញុំសូមអញ្ជើញមិត្តអ្នក មកទស្សនាបណ្ដារូបភាព និងស្វែងយល់អំពីស្មាតហ្វូនរបស់ Lenovo ម៉ូដែល S850 ។

ទូរស័ព្ទឆ្លាតវៃ Lenovo S850 ប្រើប្រាស់គ្រឿងម៉ាស៊ីនមិនខ្លាំងក្លាប៉ុន្មាន ប៉ុន្ដែរចនារូបរាងរបស់វា មានភាពស្រស់ស្អាត ស្រួលកាន់ និងរាងជ្រុងបន្តិច។ ទម្ងន់របស់ Lenovo S850 ស្រាល តែនៅពេលកាន់នឹងដៃ អ្នកនឹងដឹងថា វាមាំមួន គួរឱ្យទុកចិត្ត ដោយសារតែគែមជុំវិញ ត្រូវបានផលិតឡើងអំពីលោហធាតុ។

តាមគម្រោង Lenovo S850 នឹងត្រូវបានគេដាក់លក់ជាផ្លូវការ ចាប់ពីខែសីហាខាងមុខ នៅក្នុងបណ្ដាប្រទេសមួយចំនួន នៅអាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន Lenovo S850 ២ ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ផ្កាឈូក និងពណ៌.ស។ មកដល់ពេលនេះ តម្លៃរបស់ Lenovo S850 មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ ប៉ុន្ដែ នៅឥណ្ឌា Lenovo S850 ត្រូវគេប្រកាសថា នឹងមានតម្លៃប្រហែល ២៥៨ដុល្លារអាមេរិក។

-ខាងក្រោមនេះ គឺជាបណ្ដារូប​ភាព និង​ព័ត៌មានទាក់ទិននឹង Lenovo S850 ៖

/

/

/

/

-អេក្រង់ ៖ 5.0 inch (1280x720 Pixel)

-កាមេរ៉ា ៖ ក្រោយ 13 MP, មុខ 5 MP

-អង្គចងចាំក្នុងម៉ាស៊ីន ៖ 16 GB

-ប្រព័ន្ធប្រតិបត្តិ ៖ Android 4.2.2

-Chipset ៖ MediaTek 6582

-CPU ៖ Quad-core 1.3 GHz

-GPU ៖ Mali-400MP2

-ទំហំ ៖ 141x71x8,2 mm

-ប្រភេទអេក្រង់ ៖ IPS LCD

-ទំហំអេក្រង់ ៖ 5 inch 720x1280 pixels

-ថាមពលថ្ម ៖ 2150 mAh ផលិតតាមបច្ចេកវិទ្យា Li-PO

-កន្លែងដាក់ស៊ី ៖ ២

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gadgets.ndtv/tech