ក្នុងថ្នាក់រៀនមួយ ខណៈដែលការប្រលងឆមាសកំពុងដំណើរការទៅសិស្សទាំងឡាយនាំគ្នាធ្វើយ៉ាងស្ងៀមស្ងាត់។ តែពេលនោះ លោកគ្រូក៏សង្កេតឃើញសិស្សម្នាក់ លួចមើលគេជិតខាងជាញយៗ ទើបនិយាយដាស់តឿន៖

លោកគ្រូ៖ នែប្អូន! ប្អូនឯងលួចមើលគេច្រើនដងហើយ ប្រយ័ត្នគ្រូដកពន្ទុណា៎ ! សិស្ស៖ បាទលោកគ្រូ! ខ្ញុំសុំទោស! ការពិតខ្ញុំក៏មិនចង់ មើលគេច្រើនដងដែរ តែការដែលខ្ញុំត្រូវលួចមើលគេច្រើនដងនោះ ក៏ព្រោះគេនោះសរសេរអក្សរខ្វៀកពេក ទើបខ្ញុំមើលមិនច្បាស់ណា៎ លោកគ្រូ... ។ លោកគ្រូៈ អុញ!!!???
ដោយ៖ វណ្ណៈប្រភព៖ khmerjoke