តារាចម្រៀងស្រីដ៏ល្បី ប្រចាំផលិតកម្ម រស្មី ហង្ស មាស កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហោះរូបថត កាលពីនៅក្មេង ក្នុងគេហទំព័រ Facebook របស់នាង។ តារាស្រីដែលមាន ទឹកដមសំនៀងដ៏ក្រអួនក្រអៅរូបនេះជានិច្ចកាល នាងតែងតែព្យាយាមទាក់ទាញការចាប់ អារម្មណ៍ពីទស្សនិក ជាពិសេសមិត្ត យុវវ័យតាមរយៈ ការបង្ហោះរូបថត និងបទចម្រៀងថ្មីៗជាច្រើន ជាពិសេសកាលពីម្សិលមិញ ឱក សុគន្ធកញ្ញា បានបង្ហោះរូបថតដ៏គួរឲ្យ ស្រឡាញ់មួយមួយសន្លឹក ដែលមានថត កាលពីនាងនៅតូច ដែលកំពុងជិះកង់លេងជាមួយមិត្តភក្តិ យ៉ាងរីករាយ។ ជាមួយនឹងការបង្ហោះរូបថត និងបទចម្រៀងឃើញថា ឱក សុគន្ធកញ្ញា ទទួលបានការគាំទ្រ យ៉ាងខ្លាំងពីមិត្តភក្តិក្នុង Facebook របស់នាង។

អ្វីគួរឲ្យកត់សំគាល់នោះ នៅដើមឆ្នាំ ២០១៣នេះ ឃើញថា ឱក សុគន្ធកញ្ញា កាន់តែឡើងកូដខ្លាំងក្នុងអាជីពសិល្បៈជាមួយនិងការថតជាខារ៉ាអូខេ រួមនិងស្ពតពាណិជកម្មផ្សេងៗ ក៏ដូចជាការប្រគំតន្ត្រីនានា។

ថ្វីត្បិតតែ ឱក សុគន្ធកញ្ញា ជាតារាស្រីមួយរូបមាន វ័យច្រើនក៏ពិតមែន ប៉ុន្តែរូបរាង និង ទឹកដមសំនៀងរបស់ នាងពុំមានការប្រែប្រួលនោះទេ ផ្ទុយទៅវិញ រូបសម្រស់របស់នាងកាន់ តែស្រស់ស្អាតឡើងៗតែម្តង។ មិនតែប៉ុណ្ណោះ នាងជាតារាស្រី ដែលពុំមានតារា រូបណាអាចផ្តួលប្រជាប្រិយ ភាព នាងបាននៅឡើយទេ ទាំងការច្រៀង រាំ ការសម្តែង និងការថតពាណិជ្ជកម្ម ឲ្យផលិតផលក្នុងស្រុកផ្សេងៗ៕

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល