/ហុងកុងៈ អ្នកស្រាវជ្រាវចិនបាននិយាយកាលពីថ្ងៃច័ន្ទថាៈ   ពួកគេបានរកឃើញនូវភ្នាក់ងារទប់ស្តាត់មេរោគអេសដ៍ ដែលអាចកើតឡើងដោយការរួមភេទ។ អ្នកវិទ្យាមកពីសាកលវិទ្យាល័យហុងកុងនិយាយថាៈ ការស្រាជ្រាវរួមគ្នាជាមួយShanghai Targetdrug Co នៅសាកលវិទ្យាល័យ Nanjing និង សាកលវិទ្យាល័យហុងកុង     បានរកឃើញអណូមួយអាចទប់ស្តាត់មេរោគ HIV ពីការបញ្ចូលកោសិកាមនុស្ស។ លោក Zhiwei Chen    នាយកវិទ្យាស្ថាន AIDSនៃសាកលវិទ្យាល័យHong Kong Li Ka Shing ផ្នែកឪសថ និយាយថាៈ     ថាមពលនៃអណូTD-0680 អាចប្រឆាំងការផ្ទរទឹកកាមយ៉ាងមានប្រសិទ្ធិភាព។ អណូថ្មីអាចលូតលាស់នៅក្នុងmicrobicide gel ដើម្បីការពារមេរោគHIV ពេលរួមភេទ ដែលវាអាចសំលាប់មេរោគនៅពេលវាចូលក្នុងខ្លួនយើង។ ទាំងនេះអាចផ្តល់ឲ្យមនុស្ស ជាពិសេសស្រ្តីផ្លាស់ប្តូរគំនិតដើម្បីការពារខ្លួនពួកគេពីមេរោគ បន្ថែមក្រៅពីប្រើស្រោម។ វាជាដំណោះស្រាយមួយដើម្បីចាក់ថ្នំាបង្កាមេរោគឲ្យមានប្រសិទ្ធិភាព។ ការចាក់ថ្នំាបង្កាវានៅតែលំបាក      យើងត្រូវតែបង្កើតយុទ្ធសាស្រ្តផ្សេងទៀតដូចជា microbicide។  អណូTD-0680 គឺមានប្រសិទ្ធិភាពច្រើនជាង Maraviroc Pfizer បាបង្កើតឲ្យមានតុល្យភាពដែលយល់ព្រមពីភ្នាក់ងារស្បៀងអាហារ  និងថ្នំាអាមេរិច។ការរួមភេទដែលមិនមានការការពារគឺមានចំនួនជាង៩០%  នៃការបង្កឲ្យមានមេរោគអេសដ៍នៅប្រទេសចិន។

ដោយៈ  វណ្ណៈប្រភពៈ  channelnewsasia