ក្រុមហ៊ុនមួយនៅប្រទេសចិនិ បានប្រើប្រាស់មាសដុំ ចំនួន ២០០គីឡូក្រាម ដើម្បីក្រាលជាផ្លូវ ព្រឹតិការណ៍នេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវដែលមកទស្សនាក្នុងពិធីពិព័រណ៍គ្រឿងអលង្ការ នៅប្រទេសនេះ។

/

ផ្លូវដើរដែលមានប្រវែង ៧ម៉ែត្រនេះ ត្រូវបានគេក្រាលដោយមាស ចំនួន ២០០គីឡូក្រាមនេះ ហើយក្នុងមាសមួយដុំ មានទម្ងន់ដល់ទៅ មួយគីឡូក្រាមផងដែរ។ មាសទាំងនេះត្រូវបានគេក្រាលនៅក្រោមផ្ទាំងកញ្ចក់ពិសេស នៅក្នុងសាលពិព័រណ៍មួយ ក្នុងក្រុង Wuhan ខេត្ត Hubeiប្រទេសចិន។

/

គេបានដឹងថា តម្លៃមាសដែលត្រូវបានយកមកក្រាលតាំងបង្ហាញនេះ មានតម្លៃ ១១លានដុល្លារអាមេរិក៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ VE