មិនគួរអោយជឿ ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា លោក Ismail Jasim Mohammed ជាកសិករមកពី សាម៉ារ៉ា ប្រទេសអ៊ីរ៉ាក់ត្រូវបានរកឃើញថា គាត់ជាបុគ្គលមួយរូប ដែលចូលចិត្តទទួលទាន ខ្យាដំរីរស់យ៉ាងហោចណាស់ អោយបានមួយក្បាល ក្នុងមួយថ្ងៃ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា វាអាចកើតឡើងទៅបានក្នុងរយៈពេល ១៥ ឆ្នាំនេះក៏ព្រោះតែ មានពេលមួយនោះ គាត់បានសាកល្បងក្នុងការចាប់ សត្វខ្យាដំរីរស់យកមកទទួលទាន។ ជាមួយនឹងសមត្តភាពពិសេសដោយមិនមានការខ្លាចរអានោះ គាត់បែរជានិយាយថា វាមានរសជាតិឆ្ងាញ់ទៅវិញ ។ ចាប់តាំងពីពេលនោះមក គាត់ក៏បានចាប់ផ្តើមញៀនក្នុងការទទួលទាន សត្វខ្យាដំរីកំណាចទាំងនោះ ដោយគាត់ឆីវាយ៉ាងហោចណាស់ អោយបានមួយក្បាល ក្នុងមួយថ្ងៃ។

ដោយឡែក បើយោងតាមសម្តីលោកវេជ្ជបណ្ឌិត Omar Ibrahim មកពីមន្ទីរពេទ្យ សាម៉ារ៉ា អោយដឹងថា បន្ទាប់ពីមានការវិភាគកសិកររូបនេះ ជាតិពិស របស់សត្វខ្យាដំរីពិតជាមានអាចបំពុលគាត់បាននោះទេ៕
ដោយ ៖ រិទ្ធីប្រភព ៖ spy