ថ្មីៗនេះ ក្នុងការតាំងពិពណ៌ការច្នៃប្រឌិតអន្តរជាតិលើកទី៤០ ត្រូវបានប្រារព្ធនៅទីក្រុងGeneva, Switzerland។ គណៈកម្មាការរៀបចំកម្មវិធីបានឲដឹងថា មានអ្នកច្នៃប្រឌិតចំនួន៧៨៩នាក់ មកពី៤៦ប្រទេស និងដែនដីបានមកចូលរួមពិពណ៌នេះ។

ខាងក្រោមនេះជាបណ្តារផលិតផលគួរឲចាប់អារម្មណ៏បំផុតក្នុងពិពណ៌ ពួកយើងចូលរួមដាក់ពិន្ទុទាំងអស់គ្នាណា។

១. ឆ័ត្រអត់ដៃ

/

នេះគឺជាផលិតផលមួយរបស់អ្នករចនាម៉ូតជនជាតិអ៊ីតាលីMarco Pagnini។ ជាមួយនឹងឆ័ត្រនេះ អ្នកប្រើប្រាស់នឹងអាចមានអារម្មណ៍ស្រួលក្នុងការអានអត្ថបទ និងនិយាយទូរស័ព្ទក្នុងពេលកំពុងដើរតាមផ្លូវ។

២. តុក្កតាខ្លាឃ្មុំ wifi

/

អ្នកច្នៃប្រឌិតYong-Fu Chang មកពីតៃវ៉ាន់ ជាអ្នកបានបង្កើតនូវផលិតផលនេះ។ តុក្កតាខ្លាឃ្មុំទាំងពីររបស់លោក មានសមត្ថភាពក្នុងការភ្ជាប់អ៊ីនធឺណេតដោយWifi និងបានបំពាក់micro ដើម្បីស្តាប់ចំរៀងទៀតផងណាមិត្តទាំងអស់គ្នា។

៣. ដបទឹកដោះគោប្តូរពណ៌/

អ្នកច្នៃប្រឌិតHsia Jung-Wen មកពីតៃវ៉ាន់បានច្នៃប្រឌិតបាននូវដបទឹកដោះគោដ៏អស្ចារ្យមួយ។ នៅពេលសីតុណ្ហភាពក្នុងដបប្រែប្រួល ត្រីដូហ្វីនដ៏ស្រស់ស្អាតនៅលើដបនោះក៏ប្រែពណ៌ដែរ។

៤. ក្រាស់សិតសក់ដ៏អស្ចារ្យ

/

ហើយនេះជាការច្នៃប្រឌិតរបស់Andre Piatetsky មកពីអាមេរិច។ ជាមួយជាតិប្រេងថែរក្សាសក់ពីក្រាស់សិតសក់នេះ មិត្តៗនារីនឹងលែងព្រួយបារម្ភពីសរសៃសក់ខ្លួនទៀតហើយ។

៥. ស្បែកជើងកីឡាដ៏ឆ្លាតវៃ

/

ស្បែកជើងនេះត្រូវបានរចនាសំរាប់អ្នកប្រើប្រាស់មិនត្រូវ​ការ​ ចងខ្សែណាមិត្តទាំងអស់គ្នា។

៦. ប្រព័ន្ធជួយសង្គ្រោះយន្តហោះ

/ នាងYuCao មកពីប្រទេសចិនបានគិតចេញនូវគំនិតមួយក្នុងការជួយសង្គ្រោះយន្តហោះដែលមានតែមួយគត់។ ពេលយន្តហោះត្រូវចុះចតយ៉ាងប្រញាប់ បណ្តារឆ័ត្រយ៉ោងនៅក្នុងយន្តហោះនឹងធ្វើការ ហើយអាចចៀសផុតពីគ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យបាន។

៧. ទំពក់ខោអាវ បំបាត់ក្លិន

/

អ្នកច្នៃប្រឌិតជនជាតិកូរ៉េLee Beom Seok គឺជាអ្នកបង្កើតនូវផលិតផលនេះ។ ទំពក់ខោអាវរបស់គាត់មានសមត្ថភាពក្និងការបំបាត់ក្លឹន ស្អុយនិងកំចាត់មេរោគដោយស្វ័យប្រវត្តិណាមិត្តទាំងអស់គ្នា។

៨. កង់ធ្វើអំពីបាល់

/

ជាមួយនឹងកង់ដែលបំពាក់ដោយដោយបាល់ពីរដើម្បីធ្វើកង់របស់ខ្លួន លោកUlli Boehmeមកពីអាឡឺម៉ង់សង្ឃឹមអ្នកទាំងអស់គ្នានឹងរីករាយផ្សងព្រេងជាមួយនឹងកីឡាប្រភេទថ្មីដែមមានឈ្មោះថាBall Rider។

៩. ទាត់បាល់ក្នុងប្រអប់

/

នេះជាការច្នៃប្រឌិតមួយជាមួយគោលបំណងផ្តល់លក្ខខណ្ឌឲក្មេងៗអាចលេងបាល់បានក្នុងតារាងបាល់ដ៏តូចមួយ។

ដោយ៖​ nanoប្រភព៖ k14