Justin Bieber ហាក់ដូចជាកំពុងតែតាមយកចិត្តអតីតមិត្តស្រីរបស់ខ្លួនគឺ Selena Gomez សារជាថ្មីក្រោយពេលដែលលេចធ្លាយព័ត៌មានបែកគ្នា។ គេឃើញ Justin បានទៅផ្ទះរបស់នាង ដោយបានចតរថយន្តថ្មីរបស់គេនៅមុខអាគារ Appartment តែបើតាមដឹងគឺគេមិនបានចួលទៅរកនាងនោះទេព្រោះតែតារាស្រី មិនព្រមបើទ្វារអោយចូល។/

រថយន្តរបស់ JB ចាកចេញពី Appartment របស់ Selena ទាំងព្រឹលឹម

ព្រឹកឡើងគេឃើញរថយន្ត Ferrari របស់ JB បានចាកចេញពីព្រឹកព្រលឹម។ ហើយជាមួយគ្នានេះគេក៏សង្កេតឃើញនាង Selena និង Taylor Swift បានបណ្ដើរគ្នាទៅចូលរួមក្នុងកម្មវិធីមួយ ហើយមើលទៅហាក់ដូចជា អ្នកខូចចិត្តទាំង ២ ហាក់ដូចជាសប្បាយចិត្តជាងមុនច្រើនខណៈដែល Selena ទើបនឹងបែកគ្នាពី JB ហើយ Taylor ទើបនឹងបែកគ្នាពី Conor Kennedy។/អ្នកខ្លះគេគិតថា Selena កំពុងតែស្វែងរកដំណោះស្រាយផ្លូវចិត្ត និងសុំយោបលស្នេហាពីតារាជើងចាស់ ដែលទុកនាងដូចជាបងស្រីខណៈដែលកំពុងតែមានបញ្ហាបែកគ្នាជាមួយនឹងតារា Baby វ័យ១៨ ឆ្នាំ៕

ដោយ៖ ម៉ូកាប្រភពពី៖ Kenh14