Benfica មិនត្រឹមតែទទួលបានជ័យជំនះលើក្រុម Fenerbahce ទេ ហើយថែមទាំងជូនកាដូដល់កីឡាករ Gokhan Gonul របស់ Fenerbahce របួសបែកមុខយ៉ាងធ្ងន់ធ្ងរ ដោយសារការហក់ទាត់បាល់ របស់កីឡាករ Gaitan ។
ហេតុការណ៍នេះ បានកើតឡើងក្នុងការប្រកួត Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងនាទីទី ៥៧ ពេលដែលមិត្តរួមក្រុមរបស់ Gaitan លើកបាល់ដើម្បីអោយគេស៊ុត ហើយGokhan ក៏ព្យាយាមការពារដោយយកក្បាលទៅតែតបាល់ តែជាអកុសល Gaitan ហក់ទៅទាត់បាល់តែចំមុខ របស់ Gokhan មួយទំហឹងធើ្វអោយ Gokhan បាត់បង់ស្មារតីសន្លប់ និងមានឈាមចេញមកយ៉ាងច្រើន ៕
ដោយ ៖ កុសលប្រភព ៖ us24h