Angelina ដែលជាកំពូលតារាសម្ដែងស្រី និងជាអ្នកដឹកនាំរឿងរបស់អាមេរិក មិនត្រឹមតែល្បីឈ្មោះដោយសារការសម្ដែងនោះទេ ប៉ុន្ដែ នាងក៏ត្រូវគេស្គាល់ថាជាអ្នកលេងម៉ូដម្លៀកបំពាក់ផងដែរ។ ប្រសិនអ្នកធ្លាប់បានទស្សនាខ្សែភាពយន្ដ The Tourist នោះអ្នកប្រាកដជាទទួលស្គាល់ថា Angelina ពិតជាបង្ហាញបាននូវភាពឆ្លាតវៃ និងស្រស់ស្អាត សូម្បីតែចោរដែលមានបទពិសោធក៏ត្រូវនាងបោកប្រាស់បាន។ រូបភាពរបស់ Angelina ក្នុងតួអង្គជានគរបាល បញ្ចេញភាពទាក់ទាញជាខ្លាំង ជាមួយនឹងឈុបរ៉ូបដ៏លេចធ្លោ ប្រកបដោយភាពថ្លៃថ្នូ និងមានមន្ដស្នេហ៍។ សូមទស្សនាឈុតរ៉ូបទាំងឡាយដ៏គួរឱ្យចាប់អារម្មណ៍របស់កំពូលតារាសម្ដែងស្រី នាង Angelina ដូចខាងក្រោម ៖

/នៅក្នុងពិធីចាប់បញ្ចាំងខ្សែភាពយន្ដ The Tourist កំពូលតារាសម្ដែងស្រី នាង Angelina បានធ្វើឱ្យអ្នកគាំទ្រមានការពេញចិត្តជាខ្លាំង នៅចំពោះមុខភាពស្រស់ស្អាតបែបធម្មជាតិរបស់នាង។

/រ៉ូប Atelier Versace ដែលមាន.ក បញ្ឆិតក្រហម លេចធ្លោ គឺជាជម្រើសត្រឹមត្រូវរបស់ Angelina Jolie ។

/Angelina Jolie ស្រស់ស្អាតនៅព្រឹត្ដិការណ៍ ប្រគល់ពានរង្វាន់ Oscar 2004 ។

/រ៉ូបវែងពណ៌ខ្មៅ ឆែក ស្ទើរដល់ចង្កេះ របស់ Angelina Jolie ក៏អាចស្ដែងចេញនូវភាពថ្លៃថ្នូ នៅលើកម្រាលព្រំក្រហម។

/កំពូលតារាដែលមានកូន ៦នាក់រូបនេះ ពិតជាចូលចិត្តរ៉ូបវែងៗ និងឆែកដល់គល់ភ្លៅ ដែលអាចបង្អួតសាច់ខ្ចីរបស់ខ្លួន។

/Angelina ស៊ិចស៊ី ជាមួយរ៉ូប Versace ដ៏ប្រណិត

/បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ SAG 2012 ស្រីស្អាត Angelina Jolie ប្រើប្រាស់រ៉ូបព្រលែងស្មា ពណ៌ខ្មៅ គួរជាទីចាប់ចិត្ត។

/ស្រីស្អាតរបស់ Brad Pitt ជ្រើសរើសរ៉ូបពណ៌ក្រហម ដើម្បីទទួលបានការចាប់អារម្មណ៍ពីក្រុមអ្នកយកព័ត៌មាន និងទស្សនិកជន។

 

ដោយ ៖ តារាប្រភព ៖ SBV