តារាទោល Baek Ah Yeon ក្រោយពេលដែលបានចេញបទចម្រៀងដំបូងដែលបានធ្វើអោយមានភាពរំជើបរំជួល ពេញតារាងបទចម្រៀងមនោសញ្ចេតនា Kpop មកនោះកាលពីពេលថ្មីៗនេះគេបានសម្ដែងបទចម្រៀងដំបូងនេះនៅលើវេទីកា M Count Down។
បទចម្រៀងដែលនាងយកមកច្រៀងមានចំណងជើងថា Sad Song ដែលជាបទចម្រផងមួយក្នុងអាល់ប៊ុមទោលដំបូងរបស់នាងដែលបានចេញកាលពីខែមុនមានចំណងជើងថា I'm Baek។ ជាមួយគ្នានេះវាជាលើកទី ១ ហើយដែលតារាស្រីស្រស់ស្អាតម្នាក់នេះបានចេញមកសម្ដែងលើវេទីការឆាកតន្រ្តី។នាងបានប្រាប់ផងដែរថា នាងភ័យខ្លាំងណាស់ព្រោះនេះជាលើកដំបូងដែលនាងចេញមកច្រៀងលើឆាកធំបែបនេះ ហើយនាងសង្ឃឹមថាការសម្ដែងរបស់នាង នឹងអាចជាទីពេញចិត្តរបស់ប្រិយមិត្តគ្រប់ស្រទាប់ជាន់ថ្នាក់៕
ដោយ៖ ម៉ូកាប្រភពពី៖ allkpop