Eliza Lee មានអាយុ២២ឆ្នាំ នាងមិនត្រឹមតែបានបញ្ចប់ការសិក្សានៅមធ្យមសិក្សាដ៏ល្បីទេ នាងក៏រស់នៅក្នុងគ្រួសារដ៏មានទ្រព្យសម្បតិ្តផងដែរ និង ធ្លាប់បានបើករថយន្តឲ្យសាលា ទោះបីនាងមានសាវតាដូចនេះកី្ត នាងជ្រើសរើសរៀបការជាមួយអ្នកលក់បាយមាន់ម្នាក់។ យោងតាមអត្ថបទមួយក្នុងការសែត កញ្ញាLee គឺជាកូនស្រីដែលឪពុកម្តាយនាងជាម្ចាស់ អាជីវកម្មផលិតកាបូប និង មានសញ្ញាបត្របរិញ្ញាបត្រក្នុងការគ្រប់គ្រងមន្ទីរពេទ្យមកពី វិទ្យាស្ថានអភិវឌ្ឍន៍ការគ្រប់គ្រងនៃប្រទេសសំាងហ្គាព្យួ (MDIS)។ នាងបានភ្ជាប់ពាក្យជា មួយនឹងបុរសអាយុ៣២ឆ្នាំ គឺលោកMichael Poh ជាម្ចាស់ហាងបាយមាន់។ ទោះបីជាសាវ តានាងមានការថ្នាក់ថ្នមពីគ្រួសារ កញ្ញាLee នៅតែជួយការងារហាងគូរដណ្តឹងនាងពី១០ម៉ោងទៅ១៥ម៉ោង ជារៀងរាល់ថ្ងៃ ៧ថ្ងៃក្នុង១សប្តាហ៍។ មុននាងចាប់ផ្តើមជួយការងារហាង គូរដណ្តឹងនាងនិយាយថាៈ កញ្ញាLee មិនដែលធ្វើខ្លួនមិនស្អាតទេ។ លទ្ធភាពការអំពាវនាវនាងជាប្រពន្ធមិនបានរំខាននាងទេ កញ្ញLee និយាយ។ អត្ថចរិតកញ្ញា Lee គឺកម្រមានណាស់ក្នុងចំណោមស្រ្តីសាំងហ្គាព្យួដែលមានអាយុប្រហែលនាង។ សិស្សសាកលវិទ្យាល័យជាច្រើនពេលបញ្ចប់ការសិក្សាមិនគិតថា នឹងរៀបជាមួយអ្នកធ្វើការប្រើកំលាំងទេ។ លោកPoh អៈអាងថាការនិយាយដូចនេះ ដោយសារគាត់មានបទពីសោធន៍ពីមិត្តស្រីមុននិង និយាយថាស្រីដូចគូរដណ្តឹងគាត់គឺកម្រមានណាស់។ តើហេតុអ្វីកញ្ញាLee ជ្រើសរើសនៅជាមួយលោកPoh? នាងនិយាយថា “ពួកគេជ្រើសរើសយកគ្នា” និងថាពួកគេបាននិយាយគ្នារាល់ថ្ងៃ។ ពួកគេក៏បានចែករំលែកគោលបំណងធម្មតាមួយនៃកសាងជីវិតរស់ឲ្យមានសុភមង្គលជាមួយគ្នា។ លោកPoh ជាអ្នកមានសញ្ញាបត្រសង្គមវិទ្យាមួយនិយាយថា “ដើម្បីរកមនុស្សម្នាក់ដូច Eliza អ្នកត្រូវធ្វើដូចខ្ញុំ គឺជាការងារមួយដែលមិនអាចធើ្វទៅបាន។” ក្នុងការស្រង់មតិមួយចេញដោយការសែតថា ១០០%នៃស្រី្ត៥០នាក់ដែលមិនទាន់ចប់ថ្នាក់បរិញ្ញាបត្រមានអាយុ២១ឆ្នាំដល់២៨ឆ្នាំនិយាយថា ពួកគេមិននៅជាមួយអ្នកធ្វើការដោយកំលាំងទេ។ STOMPer Splendora និយាយថាៈ “Elizaធ្វើតាមបេះដូងរបស់នាងត្រូវការ។ គំនិតដ៏ទាន់សម័យ លើស្រី្តអាយុ២២ឆ្នាំ គឺជាអ្នកបញ្ចប់ការសិក្សាមួយមកពីគ្រួសារដែលមានទ្រព្យសម្បត្តិយ៉ាងច្រើន តែមិនមានការបញ្ឈប់នាងពីការជ្រើសរើសយកការរៀបការជាមួយបុរសលក់បាយមាន់អាយុ៣២ឆ្នាំទេ”។មិត្តភក្តិស្រីៗរបស់ខ្ញុំទាំងអស់ដែលបញ្ចប់ការសិក្សា ត្រូវគិតឲ្យវែងឆ្ងាយនៃការរៀបអាពាហ៍ពិពាហ៍ជាមួយនរណាម្នាក់មិនមានការអប់រំនិង ទោះបីជាពួកគេទាំងនោះមិនបានបញ្ចប់ការសិក្សា សង្ឈឹមថានឹងរៀបការជាមួយបុរសម្នាក់ដែលបានបញ្ចប់ការសិក្សា ក្នុងក្តីសង្ឈឹមថានឹងមានជីវិតរស់នៅបានល្អ។ ខ្ញុំជាអ្នកបញ្ចប់ការសិក្សាមកពីសាកលវិទ្យាក្នុងស្រុកដែរ ខ្ញុំគិតថា មិនមានអ្វីខុសទេចំពោះការជ្រើសរើសរបស់Eliza។ ពិតណាស់ខ្ញុំកោតសរសើរនាងជាងស្រ្តីទាំងនោះដែលមិនព្រមទទួលយកអ្នកមិនបានរៀនចប់។ Eliza មានសមត្ថភាពទាក់ទាញច្រើនជាងស្រ្តីដែលមានគំនិតចង្អៀតទាំងនេះ។ ចំពោះនារីម្នាក់កើតចេញពីគ្រួសារអ្នកមាន ហើយបានបោះបង់ចោលជីវិតរស់ដ៏សុខស្រួលរបស់នាងដោយសារបុរសម្នាក់ដែលនាងស្រឡាញ់ពិត គឺជាគុណសម្បត្តិមួយគួរឲ្យកោតសរសើរណាស់។ វាបង្ហាញនាងមិនមានភ័យខ្លាចដើម្បីធ្វើការងារធ្ងន់ធ្ងរ និងមានចិត្តខ្លាហាន។ ហើយវាមិនមានខុសទេចំពោះការលក់បាយមាន់។ វាប្រហែលជាមិនមានស្អាតបាតតែវាជាការរស់នៅដ៏ស្មោះត្រង់មួយ និង ប្រសិនបើអ្នកធ្វើការងារច្រើន អ្នកអាចរកប្រាក់បានរស់នៅក្នុងជីវិតដ៏ល្អមួយ។ ពិតណាស់បើការបញ្ចប់ការសិក្សាត្រូវបានគេសើចចំអកថាបានរៀបការជាមួយមនុស្សគំនិតអន់ ខ្ញុំនឹងនិយាយថាការអប់រំប៉ុន្មានឆ្នាំរបស់នាងត្រូវបានបំផ្លាញដោយនាង។


ដោយៈ វណ្ណៈប្រភពៈ singaporeseen.stomp