បើតាមប្រភពសារពត៌មានបានអោយដឹងថា Paris Hilton បាននិយាយថា នាងសប្បាយចិត្តក្នុងការរស់នៅតែម្នាក់ឯង ស្របពេលដែលថ្មីៗនេះ នាងកំពុងតែមមាញឹកជាមួយនឹងជីវិតសិល្បៈ។

តារាស្រីវ័យ ៣១ ឆ្នាំរូបនេះត្រូវបានអោយដឹងថា នាពេលថ្មីៗនេះនាងបានមានទំនាក់ទំនងជាមួយនិង   DJ  ជនជាតិ  ហូឡង់ម្នាក់ដែលមានឈ្មោះថា Afrojack ដែលគេគឺជាបុរសទីមួយចាប់តាំងពីនាងបានចែកផ្លូវជាមួយនឹងមិត្តប្រុសចាស់ដែលមានឈ្មោះថា Cy Waits ដែលក្រោយមកត្រូវនាងបានអះអាងថា   នាងចង់ក្លាយជាស្រ្តីឯករាជ្យ ពោល គឺនាងចង់នៅតែម្នាក់ឯងនាពេលបច្ចុប្បន្ន ។

/

នាងបាននិយាយ និងបានបញ្ជាក់យ៉ាងច្បាស់ថា ៖ ស្រ្តីគ្រប់រូបមានក្តីសុបិន្តក្នុងការរៀបការ និងបង្កើតគ្រួសារមួយដោយមានសុភមង្គល ក៏ប៉ុន្តែ  ឥឡូវខ្ញុំមានការមមាញឹកយ៉ាងខ្លាំងជាមួយនឺង ការងារ ក៏ដូចជាការសម្តែង ដូច្នេះនាងខ្ញុំគ្មានពេលគិតគូរទៅលើរឿងនេះ នោះទេ ។

/

គួរបញ្ជាក់ផងដែរថា ប្រសិនបើក្តីសុបិនរបស់ខ្ញុំ  ដែលមានគោលបំណងដូចស្រ្តីផ្សេងទៀតនោះបានមកដល់វាពិតជាអស្ចារ្យ ក៏ប៉ុន្តែ ឥឡូវ ខ្ញុំចង់ធ្វើជាស្រីឯករាជ្យ ជាពិសេសចង់រស់នៅតែម្នាក់ឯងនាពេលបច្ចុប្បន្ននេះ, នាងបានបន្ថែម។

ដោយ ៖ មង្គលប្រភព ៖ chinadaily