ចិន៖ តាមការអោយដឹងពីគេហពំព័រ chinadaily ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា មានក្រុមអ្នកនេសាទត្រីមួយក្រុម បាននាំគ្នានេសាទ ក្នុងដែនសមុទ្រ ស្រាប់តែអំឡុងពេលនេសាទ គេក៏ប្រទះឃើញរថយន្ដមួយ​ ដែលមានលក្ខណៈចាស់ បែកបាក់អស់ សល់តែគ្រោងឆ្អឹង ដែលបានកប់ក្នុងដែនសមុទ្រ ជាយូរឆ្នាំមកហើយ។

width=449

ប្រភពដដែលបានអោយដឹងថា រថយន្ដចាស់​ ដែលសល់តែគ្រោងឆ្អឹងនេះ ត្រូវបាគេប្រទះឃើញក្នុងឈូងសមុទ្រ Beihai ប៉ែកខាងត្បូង នៃប្រទេសចិន។ បើយោងតាមរបាយការណ៍របស់ Newschina បានអោយដឹងថា នៅពេលដែលរកឃើញរថយន្ដនេះភ្លាម ក៏មានក្រុមអ្នកជំនាញ ក៏ដូចជាសមត្ថកិច្ចប៉ូលីល បានទៅដល់ទីនោះផងដែរ។

width=452

ជាមួយគ្នានេះដែរ ក្រុមអ្នកវិភាគបាននិយាយថា វាជាប្រភេទរថយន្ដ Porsche មានតម្លៃដល់ទៅ ១៦០,០០០ដុល្លារឯណ្ណោះ ហើយត្រូវបានធ្លាក់ចុះ តាមបណ្ដោយជ្រោះមួយ កាលពីពីរឆ្នំាមុន តែដោយសារជ្រោះជ្រៅពេក ទើបក្រុមសមត្ថិកិច្ចរកមិនឃើញ។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្ដចាស់មួយនេះ​ ក៏អាចអោយក្រុមអ្នកនេសាទត្រី លក់បានតម្លៃ ៦៤០ដុល្លារដែរ៕

ដោយ៖ រក្សាប្រភព៖ chinadaily