បើទោះបីជារឿង Harry Potter បានចប់ត្រឹមវគ្គ Deathly Hallow Part 2 នៅក្នុងឆ្នាំ ២០១១មែនតែ ផលិតកម្ម Warner Bros នៅតែមានសិទ្ធិកាន់រឿងនេះ ហើយកំពុងតែមានគំរោងថតបន្តថែម ២ ទៅ ៣ រឿងថែមទៀតផង ។

Harryថ្មីៗនេះទស្សនិកជនបានដឹងហើយថា អ្នកដឹកនាំរឿង និងផលិតកម្ម Warner Bros បានប្រកាសថារឿងថ្មីរបស់ Harry Potter នឹងមានឈ្មោះថា Fantastic Beast and Where To Find Them ដែលបានដកស្រង់ចេញពី សៀវភៅរបស់កវីនិពន្ធ JK. Rowling ។ ថ្មីៗនេះ ក៏មានដំណឹងថារឿងថ្មីមួយទៀតរបស់ Harry Potter ដែលដកស្រង់ចេញពីសៀវភៅ Quidditch Through the Ages ក៏នឹងត្រូវដកស្រង់ចេញមក ធ្វើជាភាពយន្តផងដែរ ។

Harryដោយសារតែហេតុផលទាំងនេះហើយ ដែលធ្វើអោយគេ សន្មត់ថារឿង Harry Potter ថ្មីនឹងបន្តប្រមាណ ២ ទៅ ៣ វគ្គបន្ថែមទៀត ជាក់ជាមិនខាន តែរឿង Harry Potter : Fantastic Beastand Where To Find Them នឹងស្វាគមន៍ទស្សនិកជន ក្នុងពេលឆាប់ៗនេះហើយ ៕

Harry

 

ដោយ ៖ លីលីប្រភព ៖ k14