បើតាមរបាយការណ៍បានអោយដឹងថា តារាចម្រៀងស្រីវ័យ 19 ឆ្នាំ គឺនាង Miley Cyrus ដែលកំពុងតែទទួលបានប្រជាប្រិយភាពក្នុងស្រទាប់មិត្តៗយុវវ័យ ថ្មីនេះនាងក៏បានបង្ហោះរូបរបស់ខ្លួន ចូលទៅក្នងគេហទំព័រប្រព័ន្ធទំនាក់ទំនងសង្គម Twitter គឺរូបនាងកាត់សក់ខ្លី ពោលគឺនាងបានប្តូរម៉ូតសក់តែម្តង ។

ដោយឡែក ទោះបីជានាងហ៊ានប្រឈមមុខជាមួយនឹងអ្នកគាំទ្ររបស់នាង ដោយបានបង្ហោះរូបប្តូរម៉ូដសក់ចូលទៅក្នុង Twitter ក៏ដោយ ក៏នៅតែមិនទាន់ហ៊ានប្រឈមមុខជាមួយនឹងកាម៉េរ៉ារបស់អ្នកសារព័ត៌មានដែលបានតាមប្រមាញ់រូបនាងនៅឡើយទេ ខណៈពេលដែលនាងបានដើរចេញក្រៅជាមួយនឹងគូរដណ្តឹងរបស់នាង គឺលោក Liam Hemsworth ។

គួរបញ្ជាក់ផងដែរថា ទោះបីជា Miley Cyrus មិនទាន់សូវហ៊ានប្រឈមមុខជាមួយនឹងអ្នកសារព័ត៌មានក៏ដោយ តែនាងនៅតែហ៊ាន បន្តបង្ហោះរូបដូរម៉ូដសក់របស់ខ្លួនចូលទៅក្នុងគេហទំព័រប្រព័ន្ធទំនាក់ទំនងសង្គម Twitter ជាបន្តបន្ទាប់ ៕

ដោយ ៖ ពិសីប្រភព ៖ hollyscoop