តារាលោកខាងលិចមិនមែនមានព្រោះតែការច្រៀងនោះទេអ្នកដឹងទេ? ជាធម្មតាទោះបីជាឡើងឆាកបានរាប់លានដុល្លា ក៏មិនសូវជាទទួលបានច្រើនដូចជាការប្រើប្រាស់ឈ្មោះដាក់ជាមួយក្រុមហ៊ុនផលិតនូវផលិតផលផ្សេងៗដែរ។ ក្នុងនោះយើងនឹងលើកតារាមួយចំនួនដែលបានប្រើប្រាស់ឈ្មោះក្នុងការដាក់ជាមួយផលិតផលនានា។

១. Dr. Dre/អ្នកដែលធ្លាប់ស្ដាប់ Hip Hop កាលពីសម័យ ៩០ ជាង ដល់ឆ្នាំ ២០០១ មុខជាស្គាល់តារារូបនេះជាមិនខាន តែប្រសិនបើក្មេងជំនាន់ក្រោយគឺប្រហែលជាមិនស្គាល់នោះទេ តែអាចធ្លាប់បានឮឈ្មោះតាមរយៈកាសស្ដាប់ម៉ាក Beat។ Dre គឺជា CEO របស់ក្រុមហ៊ុន Beat Electric ដែលផលិតនូវកាសស្ដាប់ដែលមានប្រជាប្រិយភាពបំផុតលើលោក។

២. Justin Bieber/តារាចម្រៀងវ័យក្មេងរូបនេះកំពុងតែចូលហ៊ុនរកស៊ីជាមួយនឹង Spotify ក៏ដូចជា Beat Eletronic និងក្រុមហ៊ុនផលិតច្រាសដុះធ្មេញផងដែរ។

៣. Lady Gaga/តារាចម្រៀងរូបនេះកំពុងតែបោះទុនរកស៊ីជាមួយនឹងក្រុមហ៊ុនអេឡេចត្រូនិក Turntable FM ក៏ដូចជាមានចេញលក់នូវទឹកអប់ផ្ទាល់ខ្លួនផងដែរ។

៤. Leonardo DiCaprio/តារាភាពយន្តរូបនេះបានបណ្ដាក់ទុនរួមគ្នាជាមួយនឹងមិត្តរួមអាជីពក្នុងនោះមានដូចជា  Serena Williams, Toby Maguire និង Lance Armstrong ក្នុងការបើកនូវក្រុមហ៊ុនផលិតខ្សែភាពយន្តមួយដែលមានឈ្មោះថា Mobli។

៥. Will.i.Am/តារា​ចម្រៀង Rap រូបនេះសព្វថ្ងៃកំពុងតែសហការណ៍ជាមួយនឹងក្រុមហ៊ុនផលិតនូវផលិតផលបន្ទាប់បន្សំជាផលិតផលប្រអប់ទូរសព្ទ iPhone ជាដើម៕

ដោយ៖ ម៉ូកាប្រភពពី៖ celebuzz