តារាសម្ដែងហុងកុងនាង Idy Chan បានបួសក្នុងបុព្វហេតុចង់រៀនសូត្រតាមធម៌ព្រះពុទ្ធ។ ក្នុងនោះនាងក៏បានលះបង់សក់របស់នាងផងដែរ។តារាវ័យ ៥២ ឆ្នាំរូបនេះបានប្រាប់ពត៌មានអោយដឹងមុនពេលដែលនាងបួសថានាងនឹងកោរសក់របស់នាងដើម្បីដើរតាមផ្លូវធម៌ពិតប្រាកដ ហើយទាំងនេះគឺដើម្បីក្ដីសុខរបស់នាងផ្ទាល់។ តារាស្រីវ័យចាស់រូបនេះត្រូបានគេស្គាល់តាមរយៈខ្សែភាពយន្តជាច្រើនដែលបានថតក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ជាមួយនិង Stephen Chow ឬអ្នកទាំងអស់គ្នាស្គាល់ថាជា ទិនហ្វី នោះ។ក្នុងឆ្នាំ ១៩៨៤ នាងបានរៀបការជាមួយនិងអ្នកជំនួញម្នាក់ដែលជាម្ចាស់កាស៊ីណូនៅសហរដ្ឋអាមេរិកក្រោយមក ១០ ឆ្នាំទើបពួកគេបានបែកបាក់គ្នា ហើយនាងបានវិលមករកសិល្បះវិញ។ នាងធ្លាប់បានជាប់ជាតារាឆ្នើមក្នុងតារាងរបស់ TVB ក្នុងឆ្នាំ ១៩៩៤ ក្រោយពេលដែលវិលមកសិល្បះភ្លាមៗ។ មកដល់ពេលនេះនាងមានអាយុ ៥២ ឆ្នាំហើយចាប់ផ្ដើមរកផ្លូវធម៌វិញហើយ៕

/

/

ដោយ៖ ផានិតប្រភពពី៖ VNE