Washington DC រដ្ឋធានីនៃសហរដ្ឋអាមេរិក ឬអ្នកទាំងអស់គ្នាហៅថា DC ដែលជាពាក្យមកពីDistrict of Columbia ស្រុកមួយដែលឃុំគ្រងរដ្ឋធានីនេះគឺមិនឃិតនៅក្រោមរដ្ឋណាមួយនោះទេវានៅចំកណ្ដាលបន្ទាត់ព្រំដែនរវាង Maryland និង Virginia។ ទីនេះគឺជាផ្ទះនៃមន្ត្រីរដ្ឋសហព័ន្ធសំខាន់ៗ ហើយមិនត្រឹមតែប៉ុណ្ណោះក៏ជាទីកន្លែងមួយដែលសមប្រកបក្នុងការធ្វើដំណើរកំសាន្តផងដែរដោយមិនត្រឹមតែជាទីក្រុងនយោបាយពិភពលោកនោះទេថែមទាំងជាទីក្រុងវប្បធម៌និងអរិយធម៌របស់រដ្ឋសហព័ន្ធផងដែរ។ នៅទីនោះមានទីកន្លែងដ៏គួរអោយទស្សនាជាច្រើនដូចជាសារមន្ទីរ សួនឧទ្យាន ក៏ដូចជាកន្លែងដ៏ល្បីនោះគឺ ជញ្ជាំងឈ្មោះយុទ្ធជន ដែលជាជញ្ជាំងចាររាល់ឈ្មោះទាហានដែលបានពលីជីវិតក្នុងការតស៊ូក្នុងសង្គ្រាម។// // / // // /

ដោយ៖ វឌ្ឍនាប្រភពពី៖ beatifulplacestovisit