យោងតាមព័ត៌មានពីតៃវ៉ាន់ កម្រងរូបថតផ្សាយពាណិជ្ជកម្មឈុតក្នុង របស់ Lin Chi-ling​ត្រូវបានហាមមិនអោយបង្ហាញវត្តមាននៅក្នុងប្រទេសជប៉ុន។
/
កម្រងរូបថតផ្សាយពាណិជ្ជកម្មរបស់ Lin Chi-ling​ ត្រូវបានត្រូវបានគេយល់ថា មានលក្ខណៈជ្រុលនិយម និងគួរអោយអស់សំណើច ហើយក្រុមអ្នកវាយតម្លៃមិនទទួលយក។ ជាមួយគ្នានេះដែរ ខ្សែភាពយន្ដថ្មីរបស់ Lin Chi-ling​ បើទោះជាត្រូវបានចាប់ផ្ដើមបញ្ចាំងនៅប្រទេសចិន ប៉ុន្ដែក៏ត្រូវបានគេហាមបញ្ចាំងនៅជប៉ុនផងដែរ។
width=419
ប្រភពព័ត៌មានជាច្រើន បានអោយដឹងថា Lin Chi-ling​​ កំពុងត្រូវបានគេ លប់ ឈ្មោះចេញពីប្រទេសជប៉ុន។ ទោះជាយ៉ាងនេះក្ដី អ្នកគ្រប់គ្រងរបស់នាងបានអោយដឹងថា ពួក គេនៅមិនទាន់ទទួលបានព័ត៌មានលំអិតពីបញ្ហានេះនៅឡើយទេ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14