មនុស្សយើងមានទេពកោសល្យខុសៗគ្នា លោកអ្នកធ្លាប់តែឃើញតារាចម្រៀងល្បីៗដែលអាចច្រៀងបានពិរោះ ប៉ុន្តែមានខ្លះក៏ប្រើ Autotune ដែរ ការប្រើ Autotune វាអាចចាត់ទុកជារឿងមួយដ៏គួរអោយខ្មាស់អៀនសម្រាប់តារាគ្រប់រូប។
តែលើកនេះ camnews សុំណែនាំមនុស្សម្នាក់ទៀតដែលមិនមែនជាតារាចម្រៀងនោះទេ តែគេគ្រាន់តែជាមនុស្សម្នាក់ដែលស្រលាញ់តន្រ្តីប៉ុណ្ណោះ។ JR Aquino គឺជាជនជាតិហ្វីលីពីន សញ្ជាតិអាមេរិកម្នាក់ដែលស្រលាញ់តន្រ្តី ហើយខាងក្រោមនេះគឺបទចម្រៀង 2012 របស់ Chris Brownដែលច្រៀង Cover ដោយ JR Aquino ចង់ដឹងថាបុរសម្នាក់នេះមានទេពកោសល្យក្នុងការច្រៀងយ៉ាងណាសាកទៅស្ដាប់បទចម្រៀងដែលគេច្រៀងបន្តិចទៅមើល៕
ដោយ៖ ម៉ូកា