នៅវេលាម៉ោងប្រហែល ៧ និង៤ នាទីព្រឹក ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ ប្រជាជននៅតំបន់មួយ នៃទីក្រុង Changchun ខេត្ត Jilin ប្រទេសចិន បានមានការភិតភ័យយ៉ាងខ្លាំង នៅពេលបានឃើញយុវជនម្នាក់ យោលយោក ក្បាលសំយុងចុះក្រោមនឹងបង្អួចមួយ នៅជាន់ទី ៦ នៃផ្ទះលេខ ៦៣។ ទាំងខ្លួន និងជើងខាងឆ្វេងរបស់យុវជននោះ គឺស្ថិតនៅខាងក្រៅផ្ទះ រីឯជើងខាងស្តាំ ត្រូវបានប្រពន្ធចាប់យ៉ាងជាប់ ដូច្នេះហើយទើបយុវជននោះមិនធ្លាក់ចុះក្រោម។
/
ឃើញដូច្នេះ ទាំងប្រជាជន និងប៉ូលិសតំបន់ បានរត់ឡើងជាន់ទី ៦នៃផ្ទះនោះ ដើម្បីជួយ ប៉ុន្តែទ្វារផ្ទះត្រូវបានជាប់សោរ បើកមិនបាន។ ពេលនោះ ប្រពន្ធរបស់យុវជននោះ បានឈរចាប់ជើងរបស់ប្តី អស់រយះពេលជិត ២០នាទី ទើបប៉ូលិសមួយក្រុមបានចូលទៅដល់ ជួយស្រ្តីជាប្រពន្ធ បន្ទាប់ពីនាងមានការហត់នឿយ អស់កំលាំង ក្នុងការឈរចាប់ជើងរបស់ប្តី មួយសន្ទុះធំ។ 
 
/
បុរសជាប្តី បន្ទាប់ពីបានស្តាប់ពាក្យលួងលោមរបស់ប្រពន្ធ និងក្រុមអ្នកជួយសង្គ្រោះ ទើបយល់ព្រមហុចដៃ ឲ្យអ្នកជួយ ទាញឡើង។ ទីបំផុត យុវជននោះ ក៏បានទាញចូលក្នុងផ្ទះវិញ ដោយសុវត្ថិភាព។
 
/
នៅពេលរឿងនេះ បានចុះផ្សាយលើទំព័រសារព័ត៌មាន ស្តីពីសកម្មភាពជួយប្តីដ៏កម្រនេះ  បានធ្វើឲ្យបណ្តាអ្នកនិយមប្រើប្រាស់អ៊ីនធឺណេត ភ្ញាក់ផ្អើល រំជួលចិត្ត ក្នុងនោះមានអ្នកមួយចំនួនបានសរសើរស្រ្តីជាប្រពន្ធថា: “អ្នកគុន នារីចិន”,“ប្រពន្ធដ៏ល្អបំផុត នៅចិន” ...
ដោយ៖ សិលាប្រភព៖ afamily