បើតាមប្រភពសារព័ត៌មាន Divaasia ដែលបានចេញផ្សាយកាលពីម្សិលមិញនេះបានអោយដឹងថា តារា  K-pop  នារីដ៏ស៊ិចស៊ីម្នាក់ នឹងមានសម្រស់ស្រស់ស្អាតដាច់គេនោះ នៅតែបន្តមានទំនាក់ទំនងស្នេហា ជាមួយបុរសម្នាក់ ដែលមានរូបសម្បត្តិមិនសូវស្អាត នឹងស្រស់សង្ហានោះទេ ទោះបីជាមានការរិះគន់ក៏ដោយ។

width=509

គួរបញ្ជាក់ផងដែរថា តារា K-pop នារីដ៏ស៊ិចស៊ីម្នាក់នោះ មានឈ្មោះថានាង Lee Hyori​ ដែលត្រូវបានបណ្តាទស្សនិកជនទទូលស្គាល់ថា នាងជាអ្នកចម្រៀងស្រី ក៏ដូចជា  ពិធិការិនីដ៏ល្បី ស៊ិចស៊ី នឹងមានរូបស្រស់ស្អាតបំផុត  ហើយនាងត្រូវបានអោយដឹងថា   មានទំនាក់ទំនងស្នេហាជាមួយនឹងមួយបុរស ដែលជាអ្នកនិពន្ធម្នាក់មានឈ្មោះថា  លោក  Lee Sang Soon  ស្របពេលដែលលោកមិនសូវមានរូបសម្បត្តិស្រស់សង្ហា ដូចបុរសឯទៀតនោះទេ ពោលគឺលោកមានភ្នែកតូច នឹងទំរង់ច្រមុះរាងធំបន្តិច ។

width=505

លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាកផងដែរថា នាង Lee  ក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀងប្រុស ដែលមានឈ្មោះបោះសម្លេងផងដែរ​ គឺលោក Rain ក៏ដូចជា    Lee Seo Jin  ដែលក្រោយមក  ពាក្យចចាមអារាមក៏បានធ្វើការប្រៀបប្រដូចលោក Lee Sang Soon ដែលជាដៃគូរស្នេហារបស់នាងនាពេលបច្ចុប្បន្ន   ទៅនឹងដែគូស្នេហារបស់នាងនាពេលអតីត ដោយមានមតិរិះគន់ថា លោក Lee Sang Soon មានរូបសម្បត្តិមិនស្អាតនោះទេ ។

width=497

ថ្វើបើ  ជាមានមតិរិះគន់  ទៅលើដៃគូស្នេហារបស់ខ្លួនក៏ពិតមែន  តែនាង  Lee Hyori​  ដែលជាតារាចម្រៀងស្រីដ៏ទាក់ទាញរូបនេះ ក៏បានធ្វើការបញ្ជាក់តាមរយៈ e-mail ផងដែរថា ​ ទំនាក់ទំនងស្នេហារបស់ពួកគេនៅតែមានភាពផ្អែមល្ហែមជាប់ជានិច្ច ទោះបីជាមានមតិរិះគន់ក៏ដោយ  ហើយពួកគេនឹងបន្តទំនាក់ទំនងស្នេហាមួយនេះ  ស្របពេលដែលពួកគេអាចធ្វើទៅបាន ដោយមានការស្តែងចេញពីចិត្ត ជាជាងកាលដែលធ្វើទៅបានដោយក្រឡេកទៅមើលតែរូបសម្បត្តិតែខាងក្រៅ ៕

ដោយ ៖ ពិសីប្រភព ៖ diva