ចម្លែកៗ ៖  យោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានប្លែកបរទេស ibt-imes  ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះអោយដឹងថា  វីដេអូខ្លាឃ្មុំខ្មៅដំបងមួយក្បាល ដែលបានដើរចូលអុកឡុកក្រុងទាំងយប់ ដោយលួចស៊ីកាកសំណល់ នៅក្នុងធុងសំរាម  របស់ភោជនីយដ្ឋាន    មួយកន្លែងនោះ   ត្រូវបានរកអោយឃើញថា ពិតជាទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធអ៊ិនធើណេតជាខ្លាំង  តួយ៉ាងវីដេអូនេះផ្ទាល់ ត្រូវបានគេចែករំលែកតៗគ្នាដល់ទៅជាង ២  ពាន់ដងឯណោះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វ៊េសប៊ុកបរទេស។

គួររំឭកផងដែរថា ករណីខ្លាឃ្មុំខ្មៅដំបងមួយក្បាល ដើរចូលអុកឡុកក្រុងទាំងយប់ ដោយចូលទៅកកាយស៊ីកាកសំនល់ចេញពីធុងសំរាមខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅនៅឯភោជនីយដ្ឋាន Edelweiss Restaurant រដ្ឋ Colorado សហរដ្ឋអាមេរិក។

width=432

យ៉ាងណាមិញ បើយោងតាមសម្តីលោក Dieter Schnakenberg អ្នកគ្រប់គ្រងផ្ទាល់ប្រចាំហាងមួយនេះអោយដឹងថា   សកម្មភាពអុកឡុកដោយ   កកាយស៊ីសំនល់លើកនេះ ត្រូវបានថតជាប់តាមរយៈកាម៉េរ៉ាសុវត្ថិភាព ស្របពេលដែលនេះ  ជាករណីលើកទី ២ ហើយដែលមានការអុកឡុកស៊ីកាកសំណល់យ៉ាងដូច្នេះ។

លើសពីនេះទៅទៀត អ្នកគ្រប់គ្រងរូបនេះ  ក៏បានបញ្ជាក់បន្ថែមបែបកំប្លែងផងដែរថា ករណីខាងលើនេះ អាចកើតឡើងទៅបានរហូតដល់ទៅ ២ ដង ទំនងមកពីកាកសំនល់ម្ហូបហាងរបស់យើងខ្ញុំ   ឆ្ងាញ់ណាស់ហើយមើលទៅ ។   ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖

 

ដោយ ៖​ រិទ្ធីប្រភព ៖ ibtimes